ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីចិញ្ចឹមកំពិសតាមបែបធម្មជាតិ

22-Oct-2017 12:23 PM

រូបភាព


ដោយ: Uddam

១.ការរៀបចំស្រះចិញ្ចឹម៖
– រៀបចំជីកស្រះមានជម្រៅ ៧០សង់ទីម៉ែត្រ ទទឹង ២ម៉ែត្រ និងបណ្តោយ ៤ម៉ែត្រ
– ដាក់ក្រាលផ្ទាំងប្លាស្ទិច រួចដាក់ល្បាយដីលាយភក់បាតត្រពាំងកំរាស់ប្រមាណ ៥សង់ទីម៉ែត្រ
– ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨សង់ទីម៉ែត្រ ពីមាត់ស្រះ ដាក់ថ្នាំសម្លាប់មេរោគរួចទុកចោលប្រមាណ ៧-១០ថ្ងៃ
– ដាក់សារាយទឹកសាប ត្រកួន និងស្មៅចូលប្រមាណ ៤-៥បាច់
– ដាក់ចិញ្ចឹមកំពិសមេធំៗមានពងស្រាប់ប្រមាណ ៥០កំពិស និងត្រូវលាយកំពិសឈ្មោលខ្លះផង ដាក់ក្នុងអាងក្រៅរយៈពេល៥ថ្ងៃសិន រួចដាក់ចូលស្រះ

– វិធីអាចពិនិត្យកំពិសញីមានមាឌធំ និងមានពងជាប់នៅពោះ ឯកំពិសឈ្មោលតូចៗ។


២.ការឲ្យចំណី៖
– ស្ងោរពងទាចំនួន២គ្រាប់ រួចបំបែកវាជាបំណែកតូចៗ ហើយយកទៅក្នុងស្រះជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។
– អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។
– បន្ទាប់ពីការឲ្យចំណីបានរយៈពេល១ខែ យើងត្រូវយកពិលចាំងមើលវានៅពេលពយប់ថាវាមានពងឬនៅ។


– បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពងគឺ
យើងត្រូវដាក់ឧបករណ៍ដែលអាចធ្វើឲ្យទឹកក្នុងស្រះនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹក
ដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។
– ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ២ស្លាព្រាបាយ ស្ករងូ២ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់ចូលស្រះ ដែលវាអាចជួយសម្លាប់មេរោគក្នុងស្រះនោះ ធ្វើឲ្យកំពិសឆាប់ធំធាត់លឿន។
– កំពិសត្រូវការរយៈពេលប្រមាណ ១ខែជាងទៅ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន។


អត្ថបទដោយ៖ អ៊ាង សុផល្លែត