វិធីចម្រាញ់ប្រេងដូងបែបសរីរាង្គ ដែលលោកអ្នកអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ

915

ប្រេងដូងត្រូវបានគេចម្រាញ់យកក្នុង២ទម្រង់ផ្សេងគ្នា គឺប្រេងដូងបែបសរីរាង្គ (virgin coconut oil) និង ប្រេងដូងបែបកែច្នៃ (Refined coconut oil) ដែលគេបន្ថែមសារធាតុធ្វើអោយមានពណ៌ស និងបន្ថយក្លិនដូង សម្រាប់តម្រូវមនុស្សមួយចំនួនដែលមិនចូលចិត្តក្លិននេះ។

ទម្រង់ដែលល្អ គឺប្រេងដូងបែបសរីរាង្គ (virgin coconut oil) ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។
ខាងក្រោមនេះជាវិធីចម្រាញ់ប្រេងដូងបែបសរីរាង្គ ដែលលោកអ្នកអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ តាមវិធីសាស្រ្តផ្សេងៗគ្នា។
*វិធីទី១៖
-ជ្រើសរើសយកដូងទុំល្អ ចំនួន ២ ទៅ ៥ ផ្លែ កោសយកសាច់


-យកសាច់ដែលកោស ហើយហាលថ្ងៃ (៤០ ទៅ ៤៥ អង្សាសេ) ២,៥ ម៉ោង ដើម្បីដកចេញនូវសារធាតុមិនល្អ និង ផ្សិតមួយចំនួន (Pasteurize)
-យកសាច់ដូងដែលហាលរួច មកពូតជាមួយទឹកក្ដៅឧណ្ហៗ (៤០ ទៅ ៤៥ អង្សាសេ) ចំណុះទឹក ស្មើបរិមាណសាច់ដូង (ដូង ១គីឡូ ទឹក ១លីត្រ)
-ទុកខ្ទិះដែលពូតបានក្នុងក្រឡបិទគ្របជិត រយៈពេល ២៤ ទៅ ៤៨ ម៉ោង ក្នុងបន្ទប់ធម្មតា កុំអោយត្រូវពន្លឺថ្ងៃ (Fermentation)


– ក្រោយមកយើងនឹងឃើញស្រទាប់ប្រេងដូងនៅផ្នែកកណ្ដាលនៃក្រឡ (ស្រទាប់លើ ជាខ្ទិះផ្អូម ស្រទាប់កណ្ដាល ជាប្រេងដូង ស្រទាប់ក្រោមគេ ជាទឹក)
-បូម ឬដងយកប្រេងដូង ត្រងអោយបានល្អ កុំអោយដោយខ្ទិះផ្អូម
-យកប្រើការតាមតម្រូវការ។


*វិធីទី២៖
-ជ្រើសរើសយកដូងទុំល្អ ចំនួន ២ ទៅ ៥ ផ្លែ កោសយកសាច់
-យកសាច់ដូងដែលកោសរួច មកពូតជាមួយទឹកធម្មតា ចំណុះទឹក ស្មើបរិមាណសាច់ដូង (ដូង ១គីឡូ ទឹក ១លីត្រ)
-ទុកខ្ទិះដែលពូតបានក្នុងក្រឡបិទគ្របជិត រយៈពេល ២៤ ទៅ ៤៨ ម៉ោង ក្នុងបន្ទប់ធម្មតា កុំអោយត្រូវពន្លឺថ្ងៃ (Fermentation)


-ក្រោយមកយើងនឹងឃើញស្រទាប់ប្រេងដូងនៅផ្នែកកណ្ដាលនៃក្រឡ (ស្រទាប់លើ ជាខ្ទិះផ្អូម ស្រទាប់កណ្ដាល ជាប្រេងដូង ស្រទាប់ក្រោមគេ ជាទឹក)
– បូម ឬ ដងយកប្រេងដូង ត្រងអោយបានល្អ កុំអោយដោយខ្ទិះផ្អូម
-យកប្រេងដូងដែលត្រងបាន ដាក់ក្នុងដបកែវ ហើយយកទៅស្ងោរក្នុងទឹកក្ដៅឧណ្ហៗ ៥នាទី(Pasteurize)
– យកប្រើការតាមតម្រូវការ។

*វិធីទី៣៖
-ជ្រើសរើសយកដូងទុំល្អ ចំនួន ២ ទៅ ៥ ផ្លែ កោសយកសាច់
-យកសាច់ដូងដែលកោសរួច មកពូតជាមួយទឹកធម្មតា ចំណុះទឹក ស្មើបរិមាណសាច់ដូង (ដូង ១គីឡូ ទឹក ១លីត្រ)


-យកខ្ទិះដែលពូតបាន ដាក់ក្នុងខ្ទះ រម្ងាស់លើភ្លើង (កុំបើកភ្លើងខ្លាំងពេក) រម្ងាស់រហូតដល់ហួតជាតិទឹកអស់ សល់តែកាកខ្ទិះដូង និង ប្រេងដូង
– ចាំដល់កាកខ្ទិះដូងប្រែពណ៌ត្នោតស្មើសាច់គ្នា (អស់ជាតិទឹក) ចាំបិទភ្លើង រួចត្រងយកប្រេងដូង សម្រាប់ប្រើប្រាស់។ ការរម្ងាស់នេះប្រើពេលប្រហែល ៤៥ ទៅ ៦០នាទី។
ប្រេងដូងដែលល្អ គឺមានពណ៌សដូចព្រិល(ពេលកក សីតុណ្ហភាពក្រោម ២៤,៤ អង្សាសេ) និង ថ្លាដូចទឹក (ពេលអត់កក)។ បើពណ៌ប្រផេះ ឬ លឿង នោះបញ្ជាក់ថាជាប្រេងគុណភាពទាបបន្តិច តែបើពណ៌ក្រៅពីនេះបញ្ជាក់ថាខូចគុណភាព។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

ប្រភព៖ គុណភាពជីវិត

*អត្ថបទទាក់ទងល្អបន្ថែម៖ ប្រេងដូងជួយឲ្យរក្សាស្បែកឲ្យនៅក្មេងជាងវ័យ!*

ពីមុន ខ្ញុំមិនជឿទេ នៅពេលដែលលោកយាយអាយុ 80 ឆ្នាំ ដែលខ្ញុំបានជួបនៅទីក្រុងដូវីល និយាយប្រាប់ថា លោកយាយ មានស្បែករលោង ហើយសក់ខ្មៅរក្រិប ធម្មជាតិ ដោយសារតែលោកយាយលាបប្រងដូងជាប្រចាំតាំងពីក្មេងមក !!! ហេហេ ខ្ញុំពិបាកជឿណាស់តើនេះ !!!

ដល់ខ្ញុំ ប្រទេះឃើញអត្ថបទរុក្ខជាតិវិជ្ជាសាស្ត្រមួយនេះ ទើបខ្ញុំជឿហើយបានអនុវត្តន៍គឺដូច្នេះមែនតើ។ ចាស់បុរាណខ្មែរមិនអន់ ទេណា !!

ប្រេងដូងចំរាញ់ចេញពីធម្មជាតិពិតៗ មិនមានលាយសារធាតុអ្វីទាំងអស់ មិនត្រឹមតែមានតំលៃថោកនោះទេ ថែមទាំងមានប្រយោជន៍ជាពិសេសដល់ស្បែករបស់យើង បើយើងប្រៀបធៀបទៅនឹងប្រេងផ្សេងៗទៀតក្នុងការរក្សាសំរស់ ៖

-ប្រេងដូង ដែលមាន សម្បូរណ៍ ដោយ ប្រេងហូរបៀរនោះ វាធ្វើឲ្យស្បែកយើង សើម ទន់ល្មើយ មិនស្ងួត

-ប្រេងដូង មានជាតិ អាស៊ីត ឡូរិក ដល់ទៅ 50 ភាគរយ ។ ហើយជាតិ អាស៊ីតនេះ វាយធ្វើឲ្យ

-ស្បែកយើង ស

– បំបាត់ ស្លាកស្នាម

-ជួយទប់ការ ជ្រីវជ្រួញ និងធ្វើ ឲ្យយើងក្មេងជាងវ័យ

-ប្រេងដូង មានថាមពល ខ្លាំងក្លា ក្នុងការកំចាត់ បាក់តេរី នៅលើស្បែកយើង

-ប្រេងដូង ជួយ សំរាលយើង ទប់នូវ ជំងឺ កង់ស៊ែរ ស្បែក

-ប្រេងដូង សម្បូរ វីតាមីន A និង E ជួយ ឲ្យយើង មានស្បែកថ្មី រលោង

-ប្រេងដូង ជួយប្រឆាំង នូវជំងឺ មុខក្រហម ដោយសារតែ កំដៅថ្ងៃ

របៀបយកប្រេងបែបអឺរ៉ុប

– យើងយកដូងមកកោសវា យើង កុំលាយទឹក ច្របាច់យកខ្វិះ គឺ ប្រេងសុទ្ធ របស់វា

– យើង មិនចាំបាច់ យកវា ទៅ រំងាស់ ទេ ។ គឺ ធ្វើ ដូច្នេះ ដើម្បី កុំឲ្យបាត់ សារធាតុសំខាន់ៗ នៅក្នុងប្រេងដូង ។

របៀបចាស់បុរាណខ្មែរ

-យើងយកដូងមកកោស

-ដាក់សាច់ដូងកោស រួចលាយទឹក

-ច្របាច់យកខ្ទិះ រួចយកខ្ទិះទៅរំងាស់ រហូតដល់ចេញជាប្រេងដូង

របៀបប្រើប្រេងដូងដើម្បីទទួលបានសំរស់ក្មេងជាងវ័យ

– ត្រូវលាងមុខឲ្យស្អាតមុនគេង

– រួចយកប្រេងដូងមកលាបលើមុខរបស់យើងរាល់ថ្ងៃ

-យើងអាចយកប្រេងដូងទៅលាបលើសក់ រួចកក់ចេញ ដើម្បីឲ្យសក់យើងរលោង ហើយនៅខ្មៅ ។

សូមសាកល្បងមើលមិនខុសទេ ។

ប្រែសម្រួលដោយ អាម៉េនដា គឹម

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here