វិធីងាយៗ ពីរយ៉ាង ដែលយើងអាចកំចាត់មូសចង្រៃ តាមបែបធម្មជាតិ

4587

» វិធីងាយៗ ពីរយ៉ាង ដែលយើងអាចកំចាត់មូសចង្រៃ តាមបែបធម្មជាតិ:

 

*វត្ថុធាតុដើមដែលត្រូវធ្វើមាន ៖

 • ខ្ទឹមស ឬខ្ទឹមបារាំង

 • ស្លឹកក្រូច

 • ស្លឹកគ្រៃ។

*វិធីធ្វើទី១៖

 • យកខ្ទឹមស ឬខ្ទឹមបារាំង ទៅបុក ឬកិនយកទឹកខ្ទឹម
 • រួចលាយជាមួយទឹកធម្មតា (ខ្ទឹម១កំពិសធំលាយជាមួយទឹកមួយពែង)

 • កូរឲ្យសព្វ ហើយចាក់ចូលទៅក្នុងដបស្ព្រាយ៍ រួចបាញ់នៅជុំវិញផ្ទះរបស់អ្នក រឺក៏កន្លែងដែលកូនរបស់អ្នកលេង ក៏ដូចជាកន្លែងអ្នកអង្គុយ

 • អ្នកក៏អាចប្រើវាលាប ទៅលើស្បែករបស់អ្នកផងដែរ (វាមានប្រសិទ្ឋភាពរហូតដល់ ៦ ម៉ោង)។

*វិធីធ្វើទី២៖

 • ក្រៅពីខ្ទឹម លោកអ្នកក៏អាចប្រើ ស្លឹកគ្រៃ និងស្លឹកក្រូចផងដែរ

 • ដុតស្លឹកគ្រៃ និងស្លឹកក្រូចអោយក្រៀមនៅក្នុងក្អមមួយដើម្បីយក
  ផ្សែងដេញមូស
 • វាមានប្រសិទ្ទភាពដូចគ្នាព្រោះផ្សែងវាមានក្លិន ឆួល ធ្វើអោយមួសខ្លាចមិនហ៊ានមកជិតទេ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here