វិធីងាយៗមួយចំនួនដែលយើងអាចដាំបន្លែនៅតាមផ្ទះបាន

1341

* វិធីដាំស្ពៃ ឬជី៖

– កាត់យកផ្នែកគល់របស់ស្ពៃ ឬជី យកមកដាក់ក្នុងចានមួយដែលមានទឹកកន្លះ យកវាទៅដាក់នៅកន្លែងដែលមានពន្លឺថ្ងៃល្មម រួចត្រូវផ្លាស់ប្តូរទឹករាល់៣ថ្ងៃម្តង មួយអាទិត្យក្រោយមកវានឹងចាប់ផ្តើមមានឬសហើយយើងអាចយកវាទៅដាំបាន។

* វិធីដាំម្នាស់៖

– កាត់យកចុងម្នាស់ ប្រើឈើចាកធ្មេញ២ដោតសងខាង ដាក់នៅមាត់កែវ រួចចាក់ទឹកជិតពេញកែវលៃយ៉ាងណាឲ្យទឹកប៉ះគល់របស់វា២ស.ម យកវាទៅដាក់នៅកន្លែងដែលមានពន្លឺថ្ងៃល្មម នៅពេលដែលវាចេញឬសបានច្រើនបន្តិចយើងអាចយកវាទៅដាំបាន។

* វិធីដាំខ្ទឹមបារាំង៖ យើងអាចយកមើមរបស់វាដាក់ដាំផ្ទាល់នឹងដី ដាក់នៅកន្លែងដែលមានពន្លឺថ្ងៃគ្របគ្រាន់ និងត្រូវស្រោចទឹកជាប្រចាំផងដែរនោះយើងនឹងឆាប់បានផល។

* វិធីដាំខ្ទឹមស្លឹក៖

– យើងអាចកាត់យកផ្នែកគល់របស់ខ្ទឹមស្លឹកប្រវែងជិត១តឹក មកតំរៀបវាក្នុងកែវ រួចចាក់ទឹកត្រឹមពាក់កណ្តាលដើមរបស់វា ត្រូវប្តូរទឹករាល់២ថ្ងៃម្តង ៣-៥ថ្ងៃក្រោយមកវានឹងមានដុះឬសថ្មី ហើយយើងអាចយកវាទៅដាំបាន។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here