វិធីងាយៗប្រឡាក់សាច់ឆ្ងាញ់ពិសា

2102

គ្រឿងផ្សំ​៖ សាច់គោ ឬសាច់ជ្រូក ៥០០ក្រាម ហាន់ជាបន្ទះៗល្មម, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកចានធំល្មមដាក់លាយទឹកត្រី ស្ករស និងអំបិលចូលគ្នាកូរឲ្យសព្វ រួចដាក់សាច់ចូល ប្រឡាក់ជាមួយគ្រឿងឲ្យសព្វ ហើយគ្របទុកចោល ២ម៉ោង

២.បន្ទាប់មកយកទៅហាលថ្ងៃឲ្យស្ងួត ប្រហែល ២-៤ម៉ោង រួចហើយយកទៅចៀន ឬអាំងហូប តាមចំណូលចិត្ត ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here