ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

វិធីងាយៗក្នុងការដាំបន្លែទាំងនេះ ដែលអ្នកត្រូវការវាជារៀងរាល់ថ្ងៃ

20-Dec-2018 10:13 AM

រូបភាព


ដោយ: Uddam

ទាំងនេះជាបន្លែដែលអ្នកតែងតែត្រូវការយកមកប្រើប្រាស់សម្រាប់ធ្វើជាម្ហូបដើម្បីទទួលទាន។ ដោយសារតែអ្នកអាចយកកាកសំណលបន្លែពីផ្ទះបាយមកដាំបានហើយវាចំណាយពេលតិច និងបានបន្លែធម្មជាតិទទួលទានទៀតផង។ តោះខាងក្រោមនេះយើងបានរៀបរាប់ពីការដាំបន្លែទាំងនេះងាយៗ៖

១.ខ្ទឹមស៖ ដើម្បីដាំខ្ទឹមសឡើងវិញ អ្នកគ្រាន់​តែយកខ្ទឹមទៅដាក់ចូលក្នុងផើងដែលមានដីពេញ ឫសនឹងចាក់ចូលទៅក្នុងដី។ បន្ទាប់មកវានឹងដុះពន្លកចេញមក អ្នកត្រូវដាក់វាឱ្យត្រូវពន្លឺថ្ងៃឱ្យបានគ្រប់គ្រាន់។ ហើយអ្នកអាចមកវាមកធ្វើម្ហូបបាននៅពេលដែលស្លឹកវាពណ៌ក្រហម។

២.ស្លឹកខ្ទឹម៖ តើអ្នកធ្លាប់ទេនៅពេលដែលអ្នកមានអារម្មណ៍ក្រហាយភ្នែកនៅពេលដែលអ្នកចិតខ្ទឹមក្រហម ឬខ្ទឹមបារាំងដែលដុះពន្លក? នៅពេលដែលអ្នកកាត់វាមិនត្រូវបោះវាចោលនោះទេ យកវាទៅដាំក្នុងផើងតូចមួយ ហើយអ្នកត្រូវស្រោចទឹកវាយ៉ាងតិចឱ្យបាន ម្ដងក្នុងមួយថ្ងៃ។

វាចំណាយពេលតែ ២-៣ថ្ងៃតែប៉ុណ្ណោះ ដើម្បីឱ្យខ្ទឹមបារាំងដុះទៅជាស្លឹកខ្ទឹម ឱ្យវាលូតលាស់បានមួយសប្ដាហ៍ ទើបអ្នកអាចយកវាមកធ្វើម្ហូបបាន។ បន្ថែមទៀតនោះ ខ្ទឹមបារាំងមានក្លិនក្រអូបខ្លាំង ដែលនឹងជួយរុញច្រានសត្វល្អិតដែលបង្កឡើងដោយវីរុសពីសួនច្បាររបស់អ្នក។

៣.គល់ស្លឹកគ្រៃ៖ ប្រសិនបើអ្នកមានគល់ដែលសល់នៅផ្ទះរបស់អ្នកត្រឹមតែពីរថ្នាំងដៃ ហើយយកវាទៅដាក់កែវទឹកមួយឱ្យវាដុះឬសជាមុនសិន បន្ទាប់់មកយកវាទៅដាំក្នុងផើងហើយត្រូវតែដាក់ឱ្យត្រូវថ្ងៃជានិច្ច។​ នៅពេលដាក់ក្នុងកែវទឹកអ្នកត្រូវតែដាក់វាឱ្យបាន ៣ ទៅ ៤ថ្ងៃ។ នៅពេលដែលអ្នកដាក់ដាំចូលក្នុងផើង អ្នកត្រូវតែស្រោចទឹកឱ្យបាន ២ដង ក្នុងមួយថ្ងៃ។

៤.ម្ទេស៖ ដើម្បីដាំម្ទេសអ្នកត្រូវយកគ្រាប់របស់វាមកដាក់ក្នុងផើងដីមួយ និងស្រោចទឹកឱ្យវា ២ដង ក្នុងមួយថ្ងៃ។ នៅពេលដែលចេញពន្លកវាមានន័យថាវាដុះ មិនមានទេនោះអ្នកគួរតែដាក់គ្រាប់ថ្មី។

៥.ខ្ញី៖ ដើម្បីដុះឡើងវិញខ្ញី អ្នកត្រូវរើសយកខ្ញីដែលដុះពន្លករួចស្រេចទៅហើយ។ បនា្ទប់មកដាំវាក្នុងផើង ហើយដាក់នៅក្រោមម្លប់បន្តិចនៅតែឱ្យត្រូវកម្ដៅថ្ងៃផងដែរ។ ខ្ញីចំណាយពេលយូរបន្តិចដើម្បីលូតលាស់ ដូច្នេះអ្នកប្រហែលជាត្រូវរង់ចាំរយៈពេល ៦ខែ បើអ្នកចូលចិត្តខ្ញីខ្ចី ឬ ៩ខែ បើចូលចិត្តញ៉ាំខ្ញីចាស់។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត