វិធីងាយៗក្នុងការចិញ្ចឹមត្រីអណ្ដែងឱ្យឆាប់ធំ

1057

បច្ចេកទេសនេះអាចអនុវត្តបានគ្រប់រូបភាពនៃការចិញ្ចឹម មិនថាបងប្អូនកំពុងចិញ្ចឹមត្រីអណ្ដែងក្នុងអាង ក្នុងហាប៉ាដែលជាសំណាញ់ក្រឡាល្អិតៗ ក្នុងថង់ប្លាស្ទិច ឬចិញ្ចឹមក្នុងទ្រុង នោះទេ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ កសិករភាគច្រើនចិញ្ចឹមត្រីអណ្ដែងក្នុងអាងស៊ីម៉ង និងស្រះ។ ការចិញ្ចឹមត្រីអណ្ដែងក្នុងអាងមានលក្ខណៈទំនើបជាងការចិញ្ចឹមក្នុងស្រះ ព្រោះងាយស្រួលបង្ហូរទឹកចេញ-ចូល និងមិនខ្ជះខ្ជាយចំណីត្រី។ ប៉ុន្តែការចិញ្ចឹម ក្នុងអាងធ្វើឱ្យត្រីងាយមានជំងឺឆ្លង។


1. វិធីទិញកូនត្រីអណ្ដែង
-ទិញកូនត្រីអណ្ដែងដែលមានអាយុចាប់ពី១ ៤ថ្ងៃ ទៅ ៤៥ថ្ងៃ
-យកកូនត្រីទាំងនោះ ប្រលែងក្នុងអាងបន្តិចម្ដងៗ ថ្មមៗ ដើម្បីឱ្យត្រីអាចបន្សុំាខ្លួនទៅនឹងទឹកថ្មី។


2. ការឱ្យចំណីត្រី
-ចំណីធម្មជាតិ: ពពួកប្លង់តុង បាក់តេរី សត្វស្រទាប់បាត សត្វល្អិត កណ្ដៀរ និងដឹកដឿជាដើម
-ចំណីផ្សំ: ត្រូវយកកន្ទក់ ចុងអង្ករ ពោត សណ្ដែកសៀង កូនត្រី សាច់ក្ដាម ខ្យង ខ្ចៅ លៀស កំពិស និងកាកសំណល់ផ្ទះបាយដូចជា ពោះត្រី ពោះវៀនមាន់ ត្រគួន និងស្ពៃ។ ប៉ុន្តែបើចង់ឱ្យត្រីឆាប់ធំលឿន ត្រូវផ្ដល់ចំណីមានជាតិប្រូតេអ៊ីនច្រើន ក្នុងនោះគ្រាប់ធញ្ញជាតិ សាច់ បន្លែ។ បើចង់ឱ្យត្រីមានសាច់ពណ៌លឿងល្អ ត្រូវឱ្យស៊ីកន្ទក់ច្រើន។


3. ការថែទាំ
-ពិនិត្យសំណាញ់ជុំវិញអាង
-រក្សាគុណភាពទឹកឱ្យស្អាតល្អ
-រៀបចំរនាំង ដោយប្រើសំណាញ់ក្រឡាល្អិត ព័ន្ធជុំវិញលើទំនប់អាង ដើម្បីកុំឱ្យសត្វកាចចូលស៊ីត្រី ក្នុងអាង


-ពិនិត្យមើលគុណភាពទឹកអាង ឱ្យនៅពណ៌បៃតងជានិច្ច ដើម្បីឱ្យត្រីមានសុខភាពល្អ
-ប្ដូរទឹក ១ខែម្ដង ដើម្បីជៀសវាងមានក្លិនស្អុយ
-ពេលបង្ហូរទឹកចេញ ត្រូវចងស្បៃនឹងបំពង់បង្ហូរ ដើម្បីការពារកុំឱ្យត្រីចេញក្រៅ។


4. ការថែទាំជំងឺ
-ត្រីអណ្ដែងមានជំងឺដូចជា មានដំបៅដាច់សាច់ រលាត់ស្បែកឬព្រុយ មិនសូវស៊ីចំណី ត្រីមានសភាពក្រហល់ក្រហាយ ត្រីបញ្ចេញទឹករំអិលច្រើន។ ជំងឺទាំងនោះ អាចដោះស្រាយបានយ៉ាងងាយដូចជា:


+បញ្ចូលទឹកស្អាតទៅក្នុងអាងជាប្រចាំ
+អាងចិញ្ចឹមត្រូវមានពន្លឺគ្រប់គ្រាន់
+បន្ថយចំណីត្រីពាក់កណ្ដាលនិងដាក់កំបោរកាបូណាត។


ការប្រមូលផល
-ប្រមាណ ៣ខែ ប៉ុណ្ណោះ អាចចាប់លក់ និងបរិភោគបានហើយ។

5. របៀបចាប់ត្រី
-មិនត្រូវឱ្យចំណី១ទៅ២ថ្ងៃមុន
-ចាប់នៅអាកាសធាតុត្រជាក់


-បូមទឹកចេញ
-ត្រូវប្រើសំណាញ់បង់៕

វីដេអូ៖

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ចុចអាន៖ វិធីចិញ្ចឹមត្រីអណ្តែងក្នុងអាង

ចុចអាន៖ វិធីចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិច

ចុចអាន៖ របៀបជីកស្រះចិញ្ចឹម និងធ្វើចំណីត្រីធម្មជាតិចំណាយអស់តិច

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here