វិធីងាយៗក្នុងការកំចាត់ចៃ ស្រមើលក្នុងទ្រុង និងសំបុកមាន់

219

-​ដាក់​ចំបើង​ក្រាល​បាត​សម្បុក លាយ​ជាមួយ​ស្លឹក​ទន្ទ្រានខែត្រ ស្លឹកគ្រៃ ឬ​សាវម៉ាវ​ព្រៃ (​ហាលថ្ងៃ​ឱ្យ​ស្ងួត​បន្តិច​)
– ធ្វើ​អនាម័យ​ក្នុង​ទ្រុងមាន់​

– នៅពេល​ដែលមាន​ញាស់​ត្រូវយក​សំបុក​នោះ​ទៅ​ដុតចោល ដើម្បី​សម្លាប់​ចៃ និង​ស្រមើល​
– ក្រោយពី​មាន់​ក្រាប​ពង​បាន​៤-៥​ថ្ងៃ បង្វិល​ពងមាន់​១​ថ្ងៃ​ម្តង ដើម្បីឱ្យ​វា​ញាស់​ស្រុះគ្នា នៅពេល​កូន​មាន់​ញាស់ ក្រុង​កូន​មាន់​១​អាទិត្យ​ជាមួយ​មេ ដោយ​ផ្ត​ល់បាយ​ត្រាំ​ទឹក​ឱ្យ​កូន​មាន់ (១​ថ្ងៃ​កន្លះ ក្រោយ​កើត​) និង​ផ្តល់​ទឹកស្អាត
– ហើយ​លែង​កូន​មាន់​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ នៅ​ម៉ោង​៨-៩​ព្រឹក រយៈពេល​១៥​នាទី ដើម្បីឱ្យ​វា​រឹងប៉ឹង មាន​សុខ​ភាពល្អ​
-​មាន់​អាយុ​៣​អាទិត្យ ចាប់ផ្តើម​មាន​ព្រូន ដូច្នេះ​ទម្លាក់​ព្រូន​មាន់ ដោយ​ប្រើ​ស្លា​ខ្ចី ចិត​យក​សាច់​ស្តើងៗ​បញ្ច្រក​មាន់ (​មាន់​១៣​ក្បាល បញ្ច្រក​ស្លា​១​ផ្លែ និង​ធ្វើ​រៀងរាល់​២​ខែម្តង​) ៕
ប្រភពៈ កោះថ្មី
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here