វិធីងាយៗកម្ចាត់សត្វល្អិតក្នុងសួនបន្លែ

588

សត្វល្អិតក្នុងសួនបន្លែលែងជាបញ្ហាទៀតហើយជាមួយដំណោះងាយៗខាងក្រោមនេះ។ មនុស្សភាគច្រើនមិនបានដឹងបញ្ហាក្នុងសួនច្បារភាគច្រើនអាចដោះស្រាយយ៉ាងងាយដោយប្រើម្សៅមេនំប៉័ង (Baking Soda) នោះទេ! អានបន្តថាតើបញ្ហាអ្វីខ្លះដេលម្សៅនេះអាចជួយដោះស្រាយបាន។

១.ផ្សិត
លាយម្សៅមេនំប៉័ង ៤ស្លាបព្រាកាហ្វេជាមួយទឹក៤លីត្រ។ អ្នកនឹងទទួលបានទឹកកម្ចាត់ផ្សិតសម្រាប់រុក្ខជាតិរបស់អ្នកជាមិនខាន។


២ .ដង្កូវ
លាយម្សៅមេនំប៉័ង និងទឹកឱ្យស្មើបរិមាណគ្នា រួចស្រោចលើរុក្ខជាតិដូចជា ស្ពៃក្តោប ឬស្ពៃប្រូខូលី។ ដង្កូវនឹងរត់គេចេចញមិនចាំស្អែកនោះឡើយ។

៣. ផ្កា
លាយម្សៅមេនំប៉័ង ១ស្លាបព្រាកាហ្វេ និងទឹកប្រហែលកន្លះលីត្រ រួចស្រោចលើផ្កា ផ្កានោះនឹងឆាប់លូតលាស់ និងរីកយ៉ាងស្រស់ស្អាត។

៤. ផើងផ្កា
មុនពេលដាក់ដីចូលផើង សូមដាកើស្រទាប់ម្សៅមេនំប៉័ងស្តើងមួយនៅចំកណ្តាលដីសម្រាប់ដាក់ផើងនោះ។ វានឹងជួយរក្សាផ្កាដែលដាំក្នុងផើងស្រស់បានយូរ។

៥. ស្រមោច
គ្រាន់តែលាយម្សៅមេនំប៉័ង និងទឹកខ្មេះមួយចំនួនតូច រួចស្រោចចូលរន្ធស្រមោច វានឹងងាប់មួយរំពេច។

៦. ខ្ចៅខ្យង
ម្សៅមេនំប៉័ងអាចកម្ចាត់ខ្ចៅខ្យងយ៉ាងឆាប់រហ័ស។ ច្បិចម្សៅមេនំប៉័ងមួយចឹប រោយពីលើខ្ជៅខ្យង វានឹងងាប់មួយរំពេច។ តែត្រូវចាំកុំរោយច្រើនពេកប្រយ័ត្នងាប់ស្លឹករុក្ខជាតិ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here