ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

វិធីងាយបំផុតក្នុងចំណោមវិធីក្នុងការពង្រីកពួជគឺ វិធីសាកមែកយកទៅដាំ…!

08-Aug-2019 05:00 PM

រូបភាព


ដោយ: Uddam

ការពង្រីកពួជក្រូចឆ្មារដោយវិធីសាកមែក
ក្រូចឆ្មារជារុក្ខជាតិងាយពង្រីកពួជ យើងអាចបំបែកពួជដោយវិធី៖បណ្តុះគ្រាប់,សាកមែក,បំបៅមែក,ផ្សាំ,តត្រួយ,ភ្ជាប់ភ្នែក-ល-។


វិធីងាយបំផុតក្នុងការពង្រីកពួជគឺ វិធីសាកមែកងាយធ្វើ ប្រាកដជាជោគ ជ័យប្រសិនបើអ្នកចង់សាកល្បង។
I.ឧបករណ៍ នឹងវត្ថុធាតុផ្សំក្នុងការសាកមែក
១.កាំបិតជាសំបក
២.កំទេចស្រកីដូង
៣.ថង់ផ្លាស្ទីកទំហំ៨X១៣សង់ទីម៉ែត្រ


៤.ខ្សែផ្លាស្ទីក
៥. ថ្នាំបណ្តុះឫស (ស្រេចលើចិត្ត)
II.ការជ្រើសរើសមែកសំរាប់សាក
ជ្រើសរើសមែកដែលមានសុខភាពល្អ មិនខ្ចី មិនចាស់ពេក សំបកមែកមិន មានពណ៌បែតងខ្ចីទាំងអស់ ឬ ព៌ណត្នោតក្រម៉ៅ។


III. វិធីសាក៖យកកំទេចស្រកីដូងត្រាំទឹកទុកចោលមួយយប់ ជ្រើសរើសមែកដែលបានរៀបរាប់ខាងលើ ចៀរសំបកចេញប្រវែងប្រហែល១សង់ទីម៉ែត្រ ប្រវែង មែកពីចុងត្រួយមកកន្លែងចៀរពី ៥០-៧០ សង់ទីម៉ែត្រ ទុកចោលរយះ ពេលពី ១០-១៥ នាទី ទើបយកកំទេចស្រកីដូងពួតទឹកអោយស្ងួតច្រក ចូលថង់ផ្លាស្ទីក ដោយយកខ្សែផ្លាស្ទីកចង់មាត់ថង រួចយកកាំបិតវះថង់ យកចង់ផ្អោបមែកដែលបានត្រៀម

ដោយយកខ្សែផ្លាស្ទីកចង់រឹតអោយ ណែនទុកចោលរយះពេលពី ១៨-២០ ថ្ងៃ អ្នកនិងឃើញឫសដុះចេញមក រយះពេលពី ២៥-៣០ ថ្ងៃ អ្នកនឹងឃើញឫសដុះចេញកាន់តែច្បាស់។
បញ្ជាក់៖ ប្រសិនបើមានថ្នាំបណ្តុះឫស យើងអាចយកសំឡីត្បាលត្រចៀក ជ្រលក់ទឹកថ្នាំ រួចលាបត្រង់មុខដែលបានចៀរអោយសព្វទុកចោលអោយ ស្ងួតក្នុងរយះពេលពី ១០-១៥ នាទី។

– ក្នុងរយះពេលនេះយើងអាចកាត់យកមែកមកផ្សាំក្នុងថង់ផ្លាស្ទីក ព៌ណខ្មៅក្នុងទីម្លប់មុននឹងយកវាទៅដាំ ដើម្បីអោយមែកក្រូចមានសុខភាពរឹងមាំអាចស្រូបយកសារធាតុទៅចញ្ចឹមមែកស្លឹកបាន។
ការផ្សំដីសំរាប់ការផ្សាំមែក នឹងជូនលោកអ្នកនៅពេលក្រោយទៀត!

Credit:kerpoch.

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។