ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

វិធីក្នុងការដាំផ្កាអ័រគីដេ អោយទទួលបានផ្កាល្អស្រស់ស្អាត

17-Dec-2018 10:15 AM

រូបភាព


ដោយ: Uddam

តោះដាំផ្កាអ័រគីដេតាមវិធីទាំងនេះ ទទួលបានផ្កាល្អស្រស់ស្អាត ហើយអាចដាក់ទាំងលម្អរនៅផ្ទះ នៅហាង ឬនៅកន្លែងណាមួយ យ៉ាងស្រស់ស្អាត។

១.ពុះដូងទុំជាពីរកំណាត់ដាច់គ្នា ហើយដំសំបកអោយទក់ៗ
២.យកដូងទៅដាក់ត្រាំទឹក មួយថ្ងៃមួយយប់ ទើបស្រង់ហាលថ្ងៃអោយស្ងួតវិញ ដើម្បីសម្លាប់មេរោគផ្សេងៗនៅក្នុងស្រកី

៣.យកស្រកីដូងហាល ជ្រលក់ទឹកសាថ្មី រួចពូតអោយស្រស់ទឹក
៤.យកកូនផ្កាកេសរកូល មួយដើម ទៅចងផ្អោបគ្នាជាមួយស្រកីដូងស្ងួត ទើបយកស្រកីដូងមួយកំណាត់ទៀត មកចងផ្អោបអោយជិតឫស
៥.ស្រោចទឹកលើផ្លែដូង អោយសើមបន្តិចៗ

៦.យកដូងទៅចងនៅជុំវិញដងដើមឈើ ឬចងព្យួរនៅរាលហាល។ បើចងព្យួរ ត្រូវយកដូងផ្អោបគ្នា មុននឹងព្យួរ។ បើចងជុំវិញដើមឈើ ឬដើមដូង សូមប្រើតែដូងមួយចំហៀងបានហើយ។
៧.បីថ្ងៃ ស្រោចទឹកអោយសើមស្រកីម្តង រហូតដល់ដើមកេសរកូលដុះចេញឫស
៨.នៅពេលដុះឫស គេអាចស្រោចអោយសើម មួយអាទិត្យម្តង

៩.ដាំដើមផ្កាកេសរកូល នៅក្នុងម្លប់មានពន្លឺថ្ងៃខ្លះៗ ច្រើនអោយផលជាផ្កាល្អប្រណិត ប៉ុន្តែ បើស្រោចទឹកច្រើនហួសប្រមាណ ដើមនឹងលែងផ្កា ហើយគឺល្អត្រឹមតែស្លឹក
១០.ទងផ្កាមួយមានផ្ការីកបន្តបន្ទាប់ ទម្រាំរោយអស់មានអាយុ ៣-៦ខែ តាមពូជ។
១១.នៅពេលទងផ្កាស្លាប់ កាត់ទងចេញ ដើម្បីទុកអោយទងថ្មីដុះចេញមក។ បីឆ្នាំ កាយចេញ កាត់មែកញែកគល់ដាំសាថ្មី៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត