ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

វិធីក្នុងការដាំដំណាំត្រប់ ឲ្យទទួលបានទិន្នផលល្អ

24-Dec-2018 02:45 PM

រូបភាព


ដោយ: Uddam

១.ការជ្រើសរើសពូជ
-ជ្រើសរើសពូជត្រប់ណាដែលទុំល្អ និងប្រភេទពូជដែលមានតម្រូវការទីផ្សារខ្ពស់
-ដាក់បណ្តុះគ្រាប់ពូជក្នុងកន្ទោងសម្រាប់យកដាំ
-បន្ទាប់មកជ្រើសរើសកូនដែលថ្លោសៗល្អមកដាំ។

២.ការរៀបចំដី
-មុនពេលដាំយើងភ្ជួរ ២ ទៅ ៣ដង ដើម្បីកំចាត់ស្មៅ និងឲ្យដីធូរ
-លើករងដាំ ទទឹងប្រមាណ ៦តឹក កម្ពស់ ២តឹក បណ្តោយតាមទំហំដី
-កាប់រណ្តៅដាំដែលមានទំហំ ២តឹក បួនជ្រុង ជម្រៅ ២តឹក ចន្លោះពីដើមនីមួយៗ កន្លះម៉ែត្រ
-ដាក់ជីកំប៉ុស្ត ជីលាមកសត្វស្ងួត និងកំទេចស្លឹកឈើចូល រួចយកដីលុបរណ្តៅ។

៣.ការដាំដុះ
យកកូនត្រប់ដែលថ្លោសល្អ និងមានសុខភាពល្អដែលមានដុះ ៤-៥ស្លឹក មកដាក់ដាំក្នុងរណ្តៅ រួចស្រោចទឹកអោយសើមល្មម

៤.ការថែទាំ
-ស្រោចទឹករាល់ ៣ថ្ងៃម្តង បើមានភ្លៀងញឹកញាប់មិនស្រោចក៏បាន
-ជ្រុំគល់ ដកស្មៅ ការពារសត្វ និងរោគបំផ្លាញ ក្តិចស្លឹកចាស់ៗចេញ និងបន្ថែមជីកំប៉ុស្តរាល់២អាទិត្យម្តង។

៥.ការប្រមូលផល
ក្រោយពីដាំបានរយះពេល ១ខែកន្លះ អាចប្រមូលផលបានហើយ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត