វិធីកំចាត់ចៃនិងសត្វល្អិតចង្រៃ ដោយប្រើថ្នាំពុលធម្មជាតិ..!!

238

វិធីធ្វើ៖យកប្រេងឆា៣ស្លាបព្រាបាយសាប៊ូ៣ស្លាបព្រាបាយលាយជាមួយទឹក១០លីត្រ អាចបាញ់កំចាត់ចៃនេះបានដោយមិនចាំបាច់ប្រើថ្នាំពុល។បាញ់ក្នុង១ថ្ងៃម្តងរហូតវាបាត់អស់។

-យកប្រេងឆា៣ស្លាបព្រាបាយ

-សាប៊ូ៣ស្លាបព្រាបាយ

-ទឹក១០លីត្រ។យកវត្ថុទាំងបីខាងលើលាយចូលគ្នាហើយយកទៅបាញ់លើផ្លែឈើណាដែលមានចៃដោយមិនចាំបាច់ប្រើថ្នាំពុល។

+វិធីទីពីរ

ស្លឹកស្តៅដើមស្លឹកគ្រៃស្លឹកម្រុំស្លឹកទន្ទ្រោនខេត្តសំបកផ្លែមង្ឃុតវល្លិបណ្តូលពេជ្រ សំបកដើមអង្គារ៍ដី ម្ទេសទុំ ថ្នាំខ្លាំង (ថ្នាំជក់) ស្លឹកទាប ស្រាស១លីត្រ និងទឹកខ្មេះ១លីត្រ ស្ករងូកន្លះលីត្រ។

២. វិធីធ្វើ៖
ចិញ្ច្រាំ និងកិនធាតុផ្សំខាងលើជាបំណែកតូចៗបរិមាណស្មើគ្នាមួយមុខចំនួន១គីឡូក្រាម ដាក់ចូលក្នុងធុង ឬពាងធំមួយ ហើយចាក់ទឹកចូលចំនួន៥០លីត្រ រួចហើយចាក់ស្រាស ទឹកខ្មេះ ស្ករងូចូលកូរឲ្យសព្វ រួចបិទគ្របឲ្យជិតរក្សាទុករយៈពេល១ខែ(ត្រូវកូរវារាល់មួយអាទិត្យម្តង)។

៣.វិធីប្រើ៖
លាយទឹកថ្នាំខាងលើ៣ស្លាព្រាបាយ ជាមួយទឹក៥លីត្រ រួចបាញ់លើដំណាំដែលរងការបំផ្លាញពីសត្វល្អិត និងចៃផ្សេងៗរាល់៣ថ្ងៃម្តង ប្រសិនបើវារងការបំផ្លាញខ្លាំងយើងត្រូវបាញ់រាល់ថ្ងៃ នោះវានឹងកាត់បន្ថយសត្វល្អិតចង្រៃដែលបំផ្លាញដំណាំរបស់យើង។

សម្រួលអត្ថបទៈ អ៊ាង  សុផល្លែត

សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here