វិធីកែច្នៃកាកសំណល់ផ្ទះបាយ ធ្វើជាជីធម្មជាតិ

149

តោះមករៀនរៀបចំធ្វើទាំងអស់គ្នា តាមការណែនាំខាងក្រោមនេះ៖
សម្ភារ៖
– ធុងជ័រមានគំរបមួយ ដែលមានទំហំអាស្រ័យលើកាកសំណល់ដែលយើងមាន
– ក្បាលបិទបើកទឹក  និងកាកសំណល់ផ្ទះបាយ ដូចជា បន្លែ ផ្លែឈើ សាច់ ជាដើម ។

វិធីធ្វើ៖
– យកធុងជ័រឆ្នៃដាក់ក្បាលបិទបើកទឹកនៅផ្នែកខាងក្រោមកៀកបាតធុង ដើម្បីបិទបើកយកជីទឹកប្រើប្រាស់
– ប្រមូលយកកាកសំណល់ផ្ទះបាយ ចាក់ចូលក្នុងធុងតាមបរិមាណដែលមាន


– ត្រូវយកអង្កាម ឬកន្ទក់ ឬអាចម៍រណា រោយពីលើកាកសំណល់ទាំងនោះបន្តិច ដើម្បីឱ្យវាជួយស្រូបយកសំណើមផ្សេងៗពីកាកសំណល់ ជាពិសេសកាត់បន្ថយក្លិនស្អុយ
– រកដីស្រទាប់លើ ដែលប្រមូលបានពីក្រោមដើមឈើ ឬទីតាំងផ្សេងៗ យកមកដាក់ពីលើមួយជាន់ទៀត ដើម្បីឱ្យវាជួយពន្លឿនការកាច់បញ្ចូលគ្នានៃកាកសំណល់ ។

*ត្រូវធ្វើបែបនេះជារៀងរាល់ថ្ងៃ ឬ២-៣ថ្ងៃម្តង ក្នុងរយៈពេល ១ ទៅ ២អាទិត្យ កាកសំណល់ទាំងនោះនឹងកាក់ចូលគ្នា ចេញទៅជាទឹក ដែលយើងហៅថាជីកំប៉ុសទឹកនោះហើយ
– ជីទឹកដែលហូរចេញដំបូងនោះ អាចនឹងមានក្លិនស្អុយ ដូច្នេះ អាចបង្ហូរយកជីទឹកនោះចេញមកដោយរក្សាទុកនៅកន្លែងមួយ ដើម្បីកាត់បន្ថយក្លិនមុននឹងប្រើប្រាស់ ។

ការប្រើប្រាស់៖
– លាយជីទឹក ជាមួយនឹងទឹក ដើម្បីយកទៅស្រោចលើដំណាំ។

កំណត់ចំណាំ៖
១. កាកសំណល់ផ្ទះបាយ បន្លែផ្លែឈើទាំងអស់ មិនមានការថែមសារធាតុទឹកទេ ជារួមមានន័យថា ត្រូវតែស្ងួត
២. ជីទឹកដែលយើងប្រមូលបាន ត្រូវច្រកចូលក្នុងដបឬប៊ីដុង ប៉ុន្តែមិនត្រូវដាក់ពេញដបទេ ដើម្បីទុកឱ្យមានខ្យល់ចេញចូលដើម្បីកាត់បន្ថយក្លិនស្អុយ

៣. អាចថែមស្កររងូចូលក្នុងធុងជីទឹក ឬដប/ប៊ីដុងដែលរក្សាជីទឹកនោះ ដើម្បីឱ្យវាជួយពន្លឿនកាកសំណល់កាច់ចូលគ្នា និងកាត់បន្ថយក្លិនស្អុយដែរ
៤. នៅពេលប្រើប្រាស់ជីទឹកអស់ហើយ យើងអាចស្តាយកកាកសំណល់ក្នុងធុងទឹកដែលកាច់អស់ ឬហៅថាជីគោក មកដាក់កប់តាមគល់ដំណាំបន្ថែមផងដែរ ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here