វិធីការពារ និងព្យាបាលភ្លាមៗពេលឆ្កែខាំ

4478

ជំងឺឆ្កែឆ្កួតដែលបណ្តាលមកពីឆ្កែខាំ (LA RAGE DECLAREE)

ជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ គឺជាជំងឺរលាកខួរក្បាលនិងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយបណ្តាលអោយអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។

Image may contain: dog

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៧ នៅលើពិភពលោកជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ ស្លាប់ប្រហែល ៥៩០០០នាក់ក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអាហ្រ្វិក។

Image may contain: dog, text and outdoor

មូលហេតុ និងការចម្លង៖
– ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីសត្វមកមនុស្ស ដោយសារការខាំ (morsure) ខ្វាច (griffure) លិតលើដំបៅឬរបួស (léchage) ដែល៩៩%តាមរយៈសត្វឆ្កែដែលមានផ្ទុកវីរុសឆ្កែឆ្កួត
– ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីមនុស្សមកមនុស្សគឺជាករណីមួយកម្រមាន។ តែអាចឆ្លងពីម្តាយមកកូននៅ ពេលមានផ្ទៃពោះ។

No photo description available.

រោគសញ្ញានិងការបង្ករោគ៖
១) ការបង្ករោគ (Période d’incubation)៖ ចាប់ពីពេលឆ្កែខាំរហូតដល់ពេលចេញរោគសញ្ញា មានការប្រែប្រួលពី៧ថ្ងៃរហូតដល់លើសពី១ឆ្នាំ។ តែជាមធ្យមប្រហែលពី១៥ថ្ងៃដល់៦០ថ្ងៃ។

Image may contain: dog and text២) រោគសញ្ញា (Symptômes)៖
– រោគសញ្ញាដំបូង (Période prodromique) មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ៖

Image may contain: dog• មានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក
• ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន

Image may contain: dog• អត់ឃ្លានចំណីអាហារ ចង្អោរ ក្អួត រាគ
• ឈឺក្បាល វិលមុខ តប់ប្រម៉ល់ក្នុងខ្លួន ដេកមិនលក់ យល់សប្តិ វង្វេងៗ

Image may contain: dog and outdoor

– រោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état) គឺជាដំណាក់កាលដែលរលាកខួរក្បាលនិងខួរឆ្អឹងខ្នងដែលមានរោគសញ្ញាដូចតទៅ៖
• អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន

Image may contain: dog and outdoor
• អ្នកជំងឺនៅមិនស្ងៀមមានចលនារហូត (Hyperactivité)
• រោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie)

Image may contain: dog• ចេញទឹកមាត់ច្រើន (Hypersalivation) ចេញញើសច្រើន ចេញនោមអត់ដឹងខ្លួន
• ពិបាកលេបចំណីអាហារ (Dysphagie)

Image may contain: one or more people and closeup• មានប្រកាច់ (convulsions) រហូតដល់សន្លប់(Coma)
• ការស្លាប់ជាមធ្យម៥ ថ្ងៃក្រោយពីចេញរោគសញ្ញាណាមួយខាងលើនេះ

Image may contain: dog, grass, outdoor and nature***វិធីសង្គ្រោះបឋមពេលត្រូវឆ្កែខាំ***
– ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួសដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទីដែរ បន្ទាប់មកលាងសំអាតជាមួយទឹកថ្នាំសំលាប់មេរោគដូចជា អាល់កុល ឬអ៊ីយ៉ូត

Image may contain: one or more people and closeup
– សំអាត៖ រឿងសំខាន់ដំបូងបង្អស់ គឺសំអាតមុខរបួសឆ្កែខាំ ។ អ្នកត្រូវលាងស្នាមរបួសក្រោមរ៉ូប៊ីណេ ដើម្បីកម្ចាត់ពន្លកជំងឺទាំងអស់ ។ ប្រើសំឡី និងទឹក ដើម្បីលាងស្នាមរបួស ។ លាងស្រាលៗ គឺកុំត្រដុសខ្លាំង

Image may contain: one or more people
– ថ្នាំសម្លាប់មេរោគ៖ ដើម្បីសំអាតស្នាមឆ្កែខាំ អ្នកអាចប្រើថ្នាំសម្លាប់មេរោគ ដូចជាអាល់កុល ឬ ទឹក Oxygia ។ ថ្នាំទាំងនេះ នឹងកម្ចាត់បាក់តេរីមានគ្រោះថ្នាក់ នៅកម្រិតកំណត់ ។ ចាក់តែបន្តិចទៅលើស្នាមខាំ ។ ចូរផ្លុំស្រាលៗ ទៅលើមុខរបួសពេលលាបថ្នាំ ព្រោះវានឹងផ្សាខ្លាំងណាស់

Image may contain: one or more people and outdoor

– លើកខ្ពស់តំបន់ត្រូវរបួស៖ ប្រសិនត្រូវឆ្កែខាំដៃ ឬ ជើង អ្នកត្រូវលើកខ្ពស់តំបន់ត្រូវរបួសឡើង ។ រឿងនេះ សំខាន់ណាស់ ព្រោះពេលត្រូវឆ្កែខាំ អ្នកជាងត្រូវហូរឈាមច្រើន ហើយវិធីនេះ នឹងជួយឃាត់ឈាម ។

Image may contain: one or more people– ឃាត់ឈាម៖ អ្នកអាចលើកខ្ពស់តំបន់ត្រូវរបួស ឬ ប្រើបង់ស្អាតរុំរបួស ដើម្បីឃាត់ឈាម ។ ប្រសិនឈាមហូរច្រើន ត្រូវប្រញាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។

No photo description available.
– មិនត្រូវដេររបួសដែលឆ្កែខាំ
– ចាក់វ៉ាក់សាំង៖ ប្រសិនត្រូវឆ្កែខាំ អ្នកត្រូវចាក់វ៉ាក់សាំង និងវ៉ាក់សាំងបង្ការឆ្កែឆ្កួត ។ រឿងនេះ គឺចាំបាច់ ទោះបីអ្នកត្រូវឆ្កែផ្ទះខាំ ឬឆ្កែអនាថា។ មុខរបួសឆ្កែខាំ ត្រូវព្យាបាលក្នុងរង្វង់ ៤៨ម៉ោង នៅមន្ទីរពេទ្យ។

Image may contain: one or more people and closeup
– ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)
– ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យកល្អត្រូវធ្វើក្នុង២៤ម៉ោងក្រោយពី ឆ្កែខាំឬប៉ះពាល់ជាមួយសត្វដែលយើងសង្ស័យថាមានផ្ទុកមេរោគឆ្កែឆ្កួត)​ ហើយជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក។

No photo description available.

***រំលឹក៖ គ្រប់ វីរុសទាំងអស់ មានសកម្មភាពជាបញ្ញើក្អែក (parasite) ដ៏ពិតប្រាកដមួយ។ ចូលដល់ក្នុងខ្លួន វាបញ្ចូល ពុម្ភវា ជា DNA ឫ RNA ជ្រៅដល់សែលុលនៃ សរីរ:រាង្គណាមួយរបស់យើង។ វាចូលបានដោយហែកស្រោមសែលុលនោះ ហើយពុម្ភរបស់វា នឹងប្រើសម្ភារ:របស់សែលុលយើង ដើម្បីបំរើការផលិត កូនចៅវា។

Image may contain: one or more people

វិធានការការពារ៖
– ការការពារជំងឺឆ្កែឆ្កួតគឺផ្អែកលើការចាក់ថ្នាំបង្ការ
– ចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កូត ចំពោះសត្វដែលយើងចិញ្ចឹម(ឆ្កែ ឆ្មា ជាដើម)អោយបានទៀងទាត់

Image may contain: dog and text
– ចាក់វ៉ាក់សាំងការពារមុន ចំពោះអ្នកដែលមានហានិភ័យខ្ពស់ចំពោះជំងឺឆ្កែឆ្កួតដូចជា៖ពេទ្យសត្វ បុគ្គលិក មន្ទីរពិសោធន៏ឯកទេស អ្នករស់ជាមួយសត្វ

Image may contain: dog-ជៀសវាងកុំអោយ ឆ្កែ ឬ ឆ្មាខាំ ឬលិតលើរបួសឬដំបៅ
– ចាក់វ៉ាក់សាំងការពារក្រោយពីឆ្កែខាំ(Prophylaxie post-expositionnelle)។

Image may contain: dog

ប្រសិនបើលោកអ្នកមានឆ្កែខាំ ឬ សត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើយស៊ីសាច់ជាអាហារខាំ សូមមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។

No photo description available.

ប្រភព៖ Calmette Hospital

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here