វិធីការពារជំងឺមាន់

1013

ប្រការសង្ខេបសំខាន់ដែលអ្នកចិញ្ចឹមមាន់ត្រូវគិតគូរឲ្យបានហ្មត់ចត់ដើម្បីការពារជំងឺមាន់ មានដូចខាងក្រោម :
– ទឹកត្រូវសម្លាប់មេរោគជាមុនសិនមុនពេលយកមកប្រើ
– ចំណីត្រូវគ្របទុកដាក់ឲ្យបានត្រឹមត្រូវ
– ក្នុងទ្រុងមិនត្រូវឲ្យមានសត្វល្អិតចូលបានដោយរាប់ទាំងឆ្កែ ឆ្មា កណ្តុរ កន្លាត


– មិនត្រូវឲ្យមាន់ស៊ីចំណីប្លែកខុសពីចំណីជាប្រក្រតីរបស់វានោះឡើយ វាអាចធ្វើឲ្យមានរោគ ឬមានជំងឺបាន
– មនុស្សដែលមិនមានតួនាទីជាអ្នកមើលថែរក្សមាន់មិនត្រូវឲ្យចូលក្នុងទ្រុងមាន់ដាច់ខាត
– ពេលកូនមាន់នៅតូចត្រូវផ្តល់កំដៅឲ្យវាត្រឹមត្រូវ គឺ ៣៧ដឺក្រេ រហូតវាមានអាយុ ២១ថ្ងៃ (ជាធម្មតាត្រឹម ១៤ថ្ងៃ តែប្រាំពីរថ្ងៃទៀត គឺតែនៅពេលយប់ ព្រោះវាមានធាតុអាកាសត្រជាក់ជាងពេលថ្ងៃ
– គ្រឿងសម្ភារប្រើប្រាស់ត្រូវលាងសម្អាតដោយទឹកសម្លាប់មេរោគ ឬអាចប្រើទឹកអូសាវ៉ែលលាយជាមួយទឹកធម្មតាក៏បានតែមិនគួរប្រើ សាប៊ូទេ លើកលែងតែការសំអាតនោះត្រូវធ្វើក្នុងរូបភាព សំអាតទូទៅ


– ស្បែកជើងត្រូវតែប្តូរមុនពេលចូលក្នុងទ្រុងមាន់
– ត្រូវធ្វើវាក់សាំងឲ្យបានទៀងទាត់តាមកាលកំណត់
– ប្រើចំណីដែលមានគុណភាពល្អត្រឹមត្រូវសម្រាប់អាយុកាលរបស់មាន់
– រៀបចំកន្លែងសម្រាប់ទុកចំណីឲ្យបានត្រឹមត្រូវកុំឲ្យត្រូវទឹក ឬទឹកភ្លៀង ។


បញ្ជាក់ : ជំងឺមួយចំនួនកើតឡើងផ្ទាល់នៅពេលពងនោះស្ថិតក្នុងសំបុករបស់មេមាន់នោះតែម្តង ឬនៅពេលវាប្រឡាក់ជាមួយលាមកមាន់ ទីកន្លែងទុកដាក់ពងត្រូវតែស្អាតដោយរួមទាំងសំបុករបស់មេមាន់ដែលយកទុកធ្វើពូជនោះផងដែរ បើចាំបាច់យើងអាចប្តូរទៅដាក់ជាមួយសំបុកថ្មីក៏បាន ។
-ត្រូវបញ្ចៀសមិនឲ្យមានខ្យល់បក់ចូលក្នុងទ្រុងមាន់ច្រើនពេកនោះឡើយព្រោះវា អាចឲ្យមាន់ឈឺដោយសារមេរោគដែលរសាត់មកជាមួយខ្យល់នោះ
– សត្វស្លាបព្រៃមិនត្រូវឲ្យមានវត្តមាននៅកន្លែងចិញ្ចឹមមាន់ ឬនៅក្បែរកន្លែងចិញ្ចឹមមាន់នោះទេ ដោយរួមទាំងសត្វស្លាបស្រុកផងដែរ ព្រោះសត្វទាំងនោះអាចមានមេរោគជំងឺណាមួយនៅជាប់ជាមួយក្នុងខ្លួន របស់វាដូច្នេះបើវាជុះមកដីបាក់តេរីរបស់មេរោគអាចនឹងឆ្លងរាលដាល ចូល មកក្នុងទីកន្លែងយើងចិញ្ចឹមមាន់ដោយប្រការណាមួយជាយថាហេតុ ។ សូមប្រយ័ត្នត្រង់ប្រការនេះឲ្យបានច្រើន

-ទ្រុងមាន់ដែលមានប្រសិទ្ធភាពអាចការពារជំងឺមាន់បាន គឺទ្រុងមាន់ដែលមានរៀបឥដ្ឋកំពស់ ៥០សង់ទីម៉ែត្រព័ន្ធជុំវិញ ត្រូវធ្វើធ្នើសម្រាប់ឲ្យមាន់ផុតពីដីកម្ពស់ ១ម៉ែត្រ ដើម្បីឲ្យងាយស្រួលបោសប្រមូលកើបយកអាចម៍មាន់ចេញពីក្នុងទ្រុង
– ប្រើប្រាស់ថ្នាំសម្រាប់សម្លាប់មេរោគមានឈ្មោះបៃអូសូល (biosol) ១ដបចំណុះមួយលីត្រ សម្រាប់បាញ់ជុំវិញទ្រុងមាន់ និងទីកន្លែងក្បែរខាងដែល យើងយល់ថាអាចនាំឲ្យមានជំងឺដល់មាន់បាន
– មិនត្រូវឲ្យមានជម្រកទឹកជ្រាំភក់ នៅជិតកន្លែងចិញ្ចឹមមាន់នោះឡើយត្រូវលុប ឬកាយបង្ហូរចេញរួចបាញ់ថ្នាំសម្លាប់មេរោគ។សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here