វិធីកាប់ដើមចេក ឲ្យកូនថ្មីដុះលើដើមចាស់ !!

174

បងប្អូនខ្លះក៏បានដឹងរួចមកហើយពីវិធីខាងក្រោមនេះពីរបៀបកាប់ដើមចាស់ឬដើមចេកដែលបាក់ឬដើមចេកដែលដង្កូវស៊ីដើម ដើម្បី បានដើមចេកថ្មី។

វិធីនេះអាចល្អជាងដើមចាស់ផងក៏ថាបានព្រោះបើដើមចាស់ខូចទៅហើយ ឬដើមចាស់ប្រឈមមុខនឹងបាក់ វាទប់ខ្យល់ពុំបាន។ខាងក្រោមជាវិធីខ្លះៗដែលបងប្អូនខ្លះអាចធ្វើតាមបាន៖

+ពេលណាយើងត្រូវកាប់ដើមចាស់ចោល?

-ពេលចេកបាក់ពាក់កណ្តាលដើមដោយករណីផ្សេងៗដូចជា ខ្យល់បោកបាក់ ដង្កូវស៊ីស្លឹកនិងស៊ីដើមអស់

-ចេកកាប់ផ្លែហើយក៏យើងកាប់វាតាមវិធីនេះដែរដើម្បីបានកូនថ្មីឆាប់ដុះឡើង

-បើយើងចង់បានចេកមានផ្លែនៅមិនខ្ពស់ពីដី

+វិធីកាប់ចេកចាស់យកដើមថ្មី និងការថែទាំ៖

-បើចេកនៅតូច(មិនទាន់មានត្រយ៉ូង)ត្រូវកាប់អោយជិតដល់ដី(មួយចំអាមពីដី)

-បើចេកមានត្រយ៉ូងត្រូវកាប់ខាងលើត្រយ៉ូងអោយបាន១ទៅ២ចំអាម(វិធីមើលចេកមានត្រយ៉ូងដោយពិនិត្យដើមវារាងប៉ោងត្រយ៉ូង)

-កូនចេកដែលបាក់ត្រូវកាប់ខាងក្រោមកន្លែងបាក់បន្តិចក៏បានឬកាប់ដល់ដីដូចចំណុចទីមួយក៏បាន

-បើចង់បានចេកបានចេកផ្លែជិតដីយើងអាចកាប់ចេកដែលល្អក៏បានដែរ តែប្រយ័ត្នកាត់ក្រោមត្រយ៉ូង

-ក្រោយពេលកាប់មិនត្រូវអោយមាន់ឬគោមកស៊ី ឬសត្វផ្សេងៗជាន់ឡើយ និងដាក់ចំប៉ើងរួចបាញ់ទឹករាល់ថ្ងៃផងរហូតដល់ចេញពន្លក៕

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here