ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីកាត់បន្ថយពិសស្រមោចពេលវាខាំ ធ្វើឱ្យស្បែកឡើងកន្ទួល រមាស់ និងហើម

29-Sep-2018 12:23 PM

រូបភាព


ដោយ: Uddam

ពេលស្រមោចខាំយើង វានឹងបញ្ចូលបញ្ចូលជាតិអាស៊ីតម៉្យាងចូលទៅក្នុងស្បែករបស់យើង ដែលយើងហៅថា ហ្វ័រមិកអាស៊ីដ (Formic Asid)។ មនុស្សភាគច្រើនកាលណាវាខាំធ្វើអោយក្តៅ រមាស់ និងហើមនៅកន្លែងខាំ ដែលនឹងបាត់ទៅវិញ ក្នុងរវាង២-៣ម៉ោង ឬរហូតដល់មួយថ្ងៃ ប៉ុន្តែស្រមោចខ្លះខាំ ធ្វើឱ្យរមាស់ក្នុងរយៈពេលច្រើនថ្ងៃ។

ប្រសិនបើមានស្រមោចមកខាំអ្នក ត្រូវចៀសវាងការអេះវា ហើយសាកល្បងអនុវត្តវិធីព្យាបាលដែលមានប្រសិទ្ធភាពបំផុត:


1. ទឹកក្រូចឆ្មារ: ច្របាច់ក្រូចឆ្មារយកទឹកមកលាបកន្លែងស្រមោចខាំ ព្រោះក្រូចឆ្មារសម្បូរជាតិអាស៊ីតដែលអាចកម្ចាត់ពិសស្រមោចខាំបាន។ ត្រូវឧស្សាហ៍លាបឱ្យបានទៀតទាត់ ដើម្បីការពារអាការៈផ្សេងៗទៀតដែលបណ្តាលមកពីស្រមោចខាំនេះ។


2.ប្រទាលកន្ទុយក្រពើ: កចិតសំបក ប្រទាលកន្ទុយក្រពើចេញ ហើយច្របាច់យកទឹកលាបលើកន្លែងដែលស្រមោចខាំ។ អាចប្រើវា ២ដងក្នុង ១ថ្ងៃ ព្រោះវាសម្បូរសារធាតុត្រជាក់ និងជួយកាត់បន្ថយការឈឺចាប់។


3. ដំឡូងបារាំង: យកដំឡូងបារំាងមករូសឱ្យបានម៉ដ្ឋល្អ រួចបិតត្រង់កន្លែងស្រមោចខាំ។ វិធីនេះនឹងជួយព្យាបាលភាពរមាស់ក្នុងរយៈពេល ២ទៅ ៣នាទី ក្រោយពេលបិតរួច។ ដំឡូងបារាំងអាចជួយបំបាត់ភាពរមាស់ដោយសារស្រមោចខាំ និងជួយព្យាបាលអាការៈផ្សេងៗទៀតដែលបណ្តាលមកពីសត្វស្រមោចខាំ។

 


សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត