វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker)

1734

មិនចាំបាច់ចំណាយប្រាក់ទិញថ្នាំគីមី ក៏អាចជួយព្យាបាលក្រូចដែលមានបញ្ហាយ៉ាងមានប្រសិទ្ធភាពដែរ! ល្អទាំងដំណាំ និងសុខភាព

*ជំងឺដំបៅលើក្រូច (canker) ជាអ្វី?

Canker ត្រូវបានបង្កឡើងដោយមេរោគ Xanthomonas axonopodis ។ ជំងឺនេះ បំផ្លិចបំផ្លាញដើមក្រូចឆ្មារយើងយ៉ាងងាយ។ វាបំផ្លាញស្ទើរគ្រប់ផ្នែកទាំងអស់នៃដើមក្រូចឆ្មារ តាំងពីដើម មែក ធាង និងស្លឹក។ ជំងឺនេះកើតឡើងភាគច្រើនលើដើមក្រូចឆ្មារ និងប្រភេទដើមក្រូចផ្សេងទៀត។

 

រោគសញ្ញារបស់ជំងឺនេះគឺមានលិចជារង្វង់ទឹកក្រូចស្លេកលឿងចាស់ ឬស្រាលង ហើយលូតលាស់ ក្លាយជាពណ៌ត្នោតខ្មៅងងឹតរដុបរដុប និងរឹង ហើយមានពណ៌លឿងនៅជុំវិញដុំនោះ។

 

វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker)

ធាតុផ្សំ៖

– កំបោរ (ម្លូ)

– ទឹកធម្មតា ៥លីត្រ។

 

វិធីធ្វើ និងប្រើប្រាស់៖

– កំបោរមួយស្លាបព្រាកាហ្វេ លាយទឹក៥លីត្រ។

– រក្សាទុកមួយយប់អោយត្រជាក់ ច្រោះ ឬត្រងដោយក្រណាត់ស្បៃ ហើយយកទៅបាញ់លើដើមក្រូចអោយសព្វលើដើម និងស្លឹក និងបាញ់លើដីជុំវិញគល់ក្រូចផង

– បីថ្ងៃបាញ់ម្តង។

 

អត្ថបទដោយៈ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here