វិធីកម្ចាត់ជាតិពុលពីទំពាំងឱ្យអស់ចេញ

996

ដើម្បីកាត់បន្ថយជាតិពុលនៅក្នុងទំពាំង អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖

-ហាន់ទំពាំង ជាចំណិតស្តើងៗ ហើយត្រាំជាមួយនឹងទឹកស្អាតចោលមួយយប់
-អាចស្ងោរទំពាំងឲ្យឆ្អិន បន្ទាប់ពីស្ងោររួច ដាក់ត្រាំងនៅក្នុងទឹកអង្ករ ឬទឹកអំបិល ១ទៅ២ថ្ងៃ ប៉ុន្តែរាល់ពេល ៦ម៉ោងត្រូវដូរទឹកថ្មីចេញម្តង

-ស្ងោរទំពាំង ២ទៅ៣ដង (រាល់ពេលស្ងោរពុះត្រូវដូរទឹកចេញ) បន្ទាប់មកលាងចេញជាមួយនឹងទឹកស្អាត។ ប្រសិនបើទំពាំងទន់ លែងមានក្លិនឈួល និងរស់ជាតិហាង បានន័យថាមានសុវត្ថិភាពហើយ
-ដាក់ទំពាំងទៅក្នុងឆ្នាំងមួយ រួចហាន់ម្ទេសដាក់ចូល៤ទៅ៥ផ្លែ ទើបស្ងោរដោយដុះកម្តៅល្មម

-នៅពេលដែលវាទន់ស្រង់ចេញ ហើយលាងសម្អាតឲ្យបានច្រើនដង
-វិធីចុងក្រោយ អ្នកអាចដាក់ត្រាំងជាមួយនឹងទឹកក្រូចឆ្មារចោលមួយយប់ បន្ទាប់មកលាងសម្អាតឲ្យបានច្រើនដង មុននឹងយកទៅកែច្នៃធ្វើជាម្ហូប។

អ្នកមានជំងឺដូចខាងក្រោម មិនត្រូវបរិភោគទំពាំងជាដាច់ខាត់!

តាមការស្រាវជ្រារបស់វេជ្ជបណ្ឌិតមួយរូបបានឱ្យដឹងថា ទំពាំងមានផ្ទុកសារធាតុគីមីពុលម្យ៉ាងដែលហៅថា cyanide ។ នៅពេលដែលអ្នកបរិភោគសារធាតុពុលនេះច្រើនពេក នឹងបណ្តោលឲ្យមានអាការ:ឈឺក្បាល វិលមុខ ចង្អោរ ជំងឺផ្លូវដង្ហើម ដង្ហើមខ្លី….។ ជាពិសេសមនុស្សដែលមានជម្ងឺដូចខាងក្រោម ត្រូវតមជាដាច់ខាត់៖

-អ្នកដែលមានជម្ងឺក្រពះ៖ ប្រសិនអ្នកមានជម្ងឺក្រពះគួរតមទំពាំង ព្រោះទំពាំងមានផ្ទុកអាស៊ីតcyanhydric អាចបង្កឱ្យជំម្ងឺក្រពះរបស់អ្នក កាន់តែធ្ងន់ធ្ងរជាងមុន។

-អ្នកកើតជម្ងឺសន្លាក់៖អ្នកមានជម្ងឺសន្លាក់ ត្រូវប្រុងប្រយ័ត្នចំពោះរបបអាហារមួយនេះ ព្រោះវាអាចបង្កើតបរិមាណនៃជាតិអាស៊ី អ៊ុយរិចក្នុង ឈាម ហើយជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរឡើង។

-អ្នកមានជម្ងឺទឹកនោមផ្អែម៖ នៅពេលមានជម្ងឺទឹកនោម អ្នកជម្ងឺត្រូវយកចិត្តទុកដាក់ចំពោះការបរិភោគទំពាំង។ ព្រោះវាសម្បូរទៅដោយជាតិកាល់ស្យូម ដែលធ្វើឲ្យជំងឺក្លាយជារ៉ាំរ៉ែ ។

-មនុស្សស្រីមានផ្ទៃពោះ៖ ដោយសារតែប៉ុន្មានខែដំបូងនៃការមានផ្ទៃពោះ រាងកាយមិនទាន់សម្របនឹងការផ្លាស់ប្តូរ ព្រមទាំងការចាញ់កូន ទើបមិនអាចទទួលទានអាហារបានច្រើន។ ទន្ទឹមនឹងនេះផងដែរ ទំពាំងសម្បូរទៅដោយជាតិសរសៃប្រសិនបើបរិភោគច្រើននឹងធ្វើឲ្យមានបញ្ហាហើមពោះ។

លើសពីនេះទៅទៀត ប្រសិនបើទំពាំងចម្អិនមិនបានល្អ អាចនាំឲ្យគ្រោះថ្នាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកមិនទាន់កើត៕

ដកស្រង់ពី៖ soha

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here