ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីកម្ចាត់ក្លិនស្អុយទ្រុងសត្វចិញ្ចឹម ហើយអាចយកជីទឹកនេះ ស្រោចផ្កា បន្លែ ផ្លែឈើ ស្រូវផងដែរ

08-Jan-2019 08:58 AM

រូបភាព


ដោយ: Uddam

សម្រាប់បងប្អូនអ្នកចិញ្ចឹមសត្វតែងមានបញ្ហាជាមួយក្លិនស្អុយដល់អ្នកជិតខាង។ ថ្ងៃនេះសូមចូលរួមចែករំលែកបទពិសោធន៍ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះដូចខាងក្រោម៖

*សមាសធាតុផ្សំ៖ ស្កររងូ ឬស្ករត្នោត ១០cc​ មេជី ១០cc និងទឹកអង្ករ (យកទឹកទី១) ៩០០ ម.ល


*វិធីធ្វើ៖ ដំបូងយកស្កររងូ ឬស្ករត្នោតចាក់ចូលក្នុងទឹកអង្កររួចកូរអោយសព្វល្អ។​ បន្ទាប់មកយកមេជីចាក់ចូល ហើយកូរអោយសព្វ (បើបងប្អូនចង់ធ្វើច្រើនអាចបន្ថែមតាមរូមន្ដខាងលើ ) ។ ក្រោយមកច្រកធាតុផ្សំនេះ ចូលក្នុងដបទឹកក្រូច ឬឧបករណ៍ដាក់ទឹកផ្សេងៗទៀត ដោយទុកចន្លោះប្រហែល ៥%នៃដប។ ផ្អាប់ទុក រយៈពេល ៧ថ្ងៃ អាចប្រើបាន។ បើកគំរបរាល់ថ្ងៃដើម្បីបញ្ចេញហ្កាស ។

*វិធីប្រើ៖យកជីទឹកអង្កនេះចំនួន១លីត្រ លាយទឹកធម្មតាចំនួន១០-២០លីត បាញ់លើទ្រុងសត្វ លាមកសត្វ កន្លែងដែលមានក្លិនស្អុយ។ បើកន្លែងស្អុយខ្លាំងសូមប្រើជីទឹកអង្កនេះសុទ្ធ។

-អាចយកជីទឹកនេះ ចាក់ចូលក្នុងបង្គន់អនាម័យ ជួយកាត់បន្លយការស្ទះលូ និងជួយបំបាត់ក្លិនស្អុយយ៉ាងមានប្រសិទ្ធភាព
-អាចយកជីទឹកនេះ ស្រោចផ្កា បន្លែ ផ្លែឈើ ស្រូវ

-សូមប្រើប្រាស់ជីទឹកអង្ក ៥-៧ថ្ងៃម្ដងទើបល្អប្រសើរ ។

សម្រួលអត្ថបទៈ អ៊ាង សុផល្លែត