វិធិធ្វើសាច់មាន់ឆាម្រះព្រៅ

87

គ្រឿងផ្សំ៖ សាច់មាន់ ២០០ក្រាម ហាន់ជាដុំៗ ឬស្តើងល្មម, ម្ទេស ៧-១០គ្រាប់ និង ខ្ទឹមស ៥-៧គ្រាប់, ស្លឹកម្រះព្រៅ មួយដៃ, ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាកាហ្វេ, ស្ករស កន្លះស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវខាប់បន្តិច។

វិធីធ្វើ៖

១.យកខ្ទឹមស និងម្ទេស បុកចូលគ្នា ទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់ខ្ទឹមម្ទេសបុកចូល ឆាច្របល់កុំឲ្យក្រៀមពេក ហើយដាក់សាច់មាន់ចូល ឆាប្រហែល ២-៣នាទី ឲ្យសាច់ឆ្អិនល្មម

៣.បន្ទាប់មកដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងទឹកស៊ីអ៊ីវខាប់ចូលបន្តិច ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកម្រះព្រៅចូលឆា ៤-៥ត្រលប់ ឆ្អិនជាការស្រេច។ ទទួលទានជាមួយបាយក្តៅៗ ថែមជាមួយនឹងស៊ុតចៀនទៀត កាន់តែឆ្ងាញ់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here