វិធិធ្វើសម្លប្រហើរបង្គា ឆ្ងាញ់ៗ!

64

គ្រឿងផ្សំ៖ បង្គា ៣៥០ក្រាម បកសំបកឲ្យស្អាត, បន្លែមាន ល្ពៅ ស្នៀតពោត ននោង ស្លឹកបាស ផ្សិតចំបើង ត្រលាច ជីនាងវង … តាមចំណូលចិត្ត, ទឺក ៣កូនចាន, ខ្ទឹមក្រហម ៣-៥ដុំ, ម្រេច កាពិ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាក់ម្រេចបុកជាមួយខ្ទឹមក្រហម និងកាពិ បុកអោតម៉ត់ចូលគ្នា

២.ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់គ្រឿងដែលបុកហើយចូល ទុកមួយរំពុះ

៣.ដាក់បន្លែទាំងអស់ចូល ល្ពៅ ស្នៀតពោត ននោង ស្លឹកបាស ផ្សិតចំបើង ត្រលាច ជីនាងវង រួចដាក់បង្គាចូល ច្របល់ចូលគ្នា ទុកមួយរំពុះ ហើយដាក់ទឹកត្រី ស្ករស ច្របល់ចូលអោយសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រច។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here