វិធានការ​ការពារ​ជំងឺ​ដែល​រមែង​កើតឡើង​លើ​សត្វ​គោ​

67

-វិធានការ​ការពារ ដែល​មាន​ប្រសិទ្ធភាព​បំផុត​គឺ​អនាម័យ និង​ការចាក់​ថ្នាំ​ការពារ​ជំងឺ​សំខាន់ៗ​មួយចំនួន​ដូចជា ជំងឺ​អុតក្តាម ជំងឺសារ​ទឹក ជំងឺ​ឈាមខ្មៅ ជំងឺ​បូស​ខ្យល់​ឱ្យបាន​ទៀងទាត់​រៀងរាល់ឆ្នាំ
-សត្វ​ដែល​ទើប​មក​ថ្មី ចាំបាច់​ត្រូវ​ដាក់​ឱ្យ​នៅ​ដោយឡែក​យ៉ាងតិច ពីរ​សប្តាហ៍ ដើម្បី​តាមដាន​ជំងឺ​មុន​ពេល​បញ្ចូល​ទៅក្នុង​ហ្វូង-ផ្តល់​ព័ត៌មាន​សត្វ​ឈឺ ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ឱ្យបាន​ទាន់​ពេលវេលា ដើម្បី​មាន​វិធានការ​ទប់ស្កាត់ និង​ព្យាបាល​ឱ្យមាន​ប្រសិទ្ធភាព
-នៅពេលដែល​មាន​សត្វ​ឈឺ ត្រូវតែ​បំបែក​សត្វ​ឈឺ​ចេញ​ពី​សត្វ​ជា ដើម្បី​ងាយស្រួល​ក្នុង​ការព្យាបាល និង​កុំឱ្យ​ឆ្លង​ទៅ​សត្វ​ដទៃទៀត ចំណែក​សាកសព​សត្វ​ដែល​ងាប់​ដោយសារ​ជំងឺ ត្រូវ​តែ​កប់​ឱ្យ​ជ្រៅ ឬ​ដុតចោល ចៀសវាង​យក​មក​បរិភោគ-កំណត់​ការត្រួតពិនិត្យ​សុខភាព​ឱ្យបាន​ជា​ប្រចាំ លើ​ជំងឺ​ដូចជា ជំងឺរបេង ជំងឺ Leptospirosis និង​ជំងឺ Brucellosis
-សម្លាប់​បរាសិត​ខាងក្រៅ​យ៉ាងហោច​ណាស់​ក្នុង​មួយ​ឆ្នាំ​ម្តង ជាមួយ​សូលុយស្យុង Asunton ១,៥ ភាគ​ពាន់ ឬ Dipterex ២% ដើម្បី​សម្លាប់ ចៃ ដ​ង្កែ ប៉ុន្តែ​នៅពេល​ប្រើ Dipterex បរាសិត​ប៉ុណ្ណោះ ហើយ​មិន​ត្រូវ​ធ្វើឱ្យ​ថ្នាំ​ធ្លាក់ ឬ​ជ្រុះ​ចូល​ក្នុង​ស្នូក​ចំណី ឬ​ឱ្យ​សត្វ​លិឍ​គ្នា​ទៅវិញទៅមក​ទេសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here