វល្លិ៍អង្រេ្កមអង្រ្កមប្រើកបជំងឺថ្លើម ក្អកគ្រុនផ្តាសាយ និងសំរួលរសជាតិរូបមន្តថ្នាំបុរាណ

285

1-លក្ខណៈរុក្ខជាតិៈ រុក្ខជាតិតូចតោងឡើង មែកតូចឆ្មារបៃតងមានរោម។ ស្លឹក ដុះឆ្លាស់សងខាងដើមជាមួយធាងស្លឹក មានស្លឹកតូច៩ទោ១៨គូ រាងមូលទាលនៅគល់រាងជមនៅខាងចុង ស្លឹកតូចនៅគល់រាងខ្លីជាង។
ផ្កា ចេញពីប្រគាបស្លឹក ជាដង្កោមរឺរួតផ្កាពណ៌ផ្កាឈូកប្រជ្រៀតគ្នា។ ផ្លែ មានតូចឆ្មារ មានគ្រាប់រាងពងក្រពើ ពណ៌ក្រហម និងមានពណ៌ខ្មៅនៅខាងផ្ចិតគ្រាប់។

Image may contain: plant, flower, tree, outdoor and natureImage may contain: plant, tree, outdoor and natureNo photo description available.

2-សមាធាតុគីមីៈ
គ្រាប់មានជាតិ Protein Toxique abrine និងជាតិផ្សេងទៀតដូចជាៈ glucosides, Abraline, hemagglutinine, N-methyl-tryptophane, urease, hypaphorine, Precatione, trigoelline, abrectorine, rutinoside, Luteoline, orientine, isoorientine, ដើមមានជាតិ Abruquinones, A-C ។ ឫសមានជាតិ Abruquinones A-F។

Image may contain: plant, outdoor and natureNo photo description available.
3-ផ្នែកប្រើបា្រស់ៈ គេយកឫស និងដើមមានជាប់ស្លឹក។ គេប្រមូលផលនៅរដូវប្រាំង យកល្អនៅមុនពេលចេញផ្កា ប្រើស្រស់ ឬគ្រៀមហាលស្ងួត។
4-វិធីព្យាបាលៈ ឫស ដើម និងស្លឹកប្រើសំរាប់ព្យាបាលជំងឺថ្លើម ក្អកគ្រុនផ្តាសាយ និងសំរួលរសជាតិរូបមន្តថ្នាំបុរាណ ច្រើនមុន។

Image may contain: plant, outdoor and natureImage may contain: plant, flower, outdoor and nature5-កំរិតប្រើប្រាស់៖ ៨ ទៅ 16ក្រាម ដាំទឹកផឹក។ គ្រាប់មានជាតិពុល ប្រើសំរាប់បិតបំពោក ជួយផ្សះ និងបំបាត់ការឈឺចាប់ ពេលកើតបូស និងស្ទះទឹកដោះ។

Image may contain: plant, nature and outdoor

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here