ល្វា ជាឱសថព្យាបាលជំងឺតាំងពីឫស រហូតដល់ចុងស្លឹក !!

530

មិននឹកស្មានថាល្វាជាឱសថព្យាបាលជំងឺតាំងពីឫសរហូតដល់ចុងស្លឹកជួយព្យាបាលស្រ្តីឆ្លងទន្លេអត់ទឹកដោះក្រួសក្នុងថង់ប្រមាត់ រដូវមកមិនទៀង មុខមានមុនក្រហមៗ គ្រុនចាញ់ ហឺត ។ជួយចែកគ្នាដឹងផង!

+ការព្យាបាល៖
-យកផ្លែខ្ចី និងស្លឹកខ្ចីធ្វើជាអន្លក់ឲ្យចេញទឹកដោះច្រើន ព្យាបាលរាគ
-ស្លឹកព្យាបាលឈឺឆ្អឹងឆ្អែង គ្រុនចាញ់ស្រ្តីឆ្លងទន្លេអត់ទឹកដោះ
-ជ័រលាយជាមួយកំបោរលាបពីក្រៅរមាស់កើតអាត់ បូស ព្យាបាលរលាក
-ឫសព្យាបាលរាគមួល

-ជ័ររបស់ឫសព្យាបាលទឹកនោមផ្អែម
-ស្លឹកជាម្សៅលាយទឹកឃ្មុំព្យាបាលជំងឺប្រមាត់
-ផ្លែ ព្យាបាលរដូវមកមិនទៀង
-ជ័របន្សាបការពុលនិងពស់ចឹកបើឈឺក្បាលគេយកជ័រលាបលើក្រដាសបិតសៀតផ្កាសងខាង

-រលាកគេយកជ័រលាយជាមួយផ្នែកសនៃពងមាន់ លាបលើក្រដាសបិតកន្លែងរលាក
-កូនក្មេងរមាស់យកស្លឹកខ្ចីបុកបិតលើរបាស់
-មុខមានមុនក្រហមៗយកស្លឹកដែលមានដង្កូវដាំទឹកឆ្ពុងរាល់ថ្ងៃ

-យកផ្លែល្វាលាយផ្លែខ្នុរខ្ចីហាន់ឲ្យតូចដាំជាបបរជាមួយបាយដំណើបជួយឲ្យមានទឹកដោះ
-គ្រុនចាញ់យកស្លឹកដែលជ្រុះធ្លាក់ក្នុងភក់រើលាងឲ្យស្អាតហាលឲ្យស្ងួតហាន់ល្អិតៗលីងឲ្យឈ្ងុយចំនួន១០០ក្រាមដាំទឹក១លីត្រផឹកព្រឹកល្ងាចរហូតបាន៥ថ្ងៃ

-ជ័រលាយជាមួយទឹកឃ្មុំផឹកមុនចូលដេកព្យាបាលហឺត។

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសួងសុខាភិបាល
***សូមពិនិត្យនិងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here