ល្វាជាឱសថព្យាបាលជំងឺតាំងពីឫស រហូតដល់ចុងស្លឹក !

142

មិននឹកស្មានថាល្វាជាឱសថព្យាបាលជំងឺតាំងពីឫស រហូតដល់ចុងស្លឹក
ជួយព្យាបាលស្រ្តីឆ្លងទន្លេអត់ទឹកដោះគ្រួសក្នុងថង់ប្រមាត់
រដូវមកមិនទៀង មុខមានមុនក្រហមៗគ្រុនចាញ់ហឺត
ជួយចែកគ្នាដឹងផង!

ការព្យាបាល៖
-យកផ្លែខ្ចីនិងស្លឹកខ្ចីធ្វើជាអន្លក់ឲ្យចេញទឹកដោះច្រើនព្យាបាលរាគ
-ស្លឹកព្យាបាលឈឺឆ្អឹងឆ្អែង គ្រុនចាញ់ស្រ្តីឆ្លងទន្លេអត់ទឹកដោះ
-ជ័រលាយជាមួយកំបោរលាបពីក្រៅរមាស់កើតអាត់បូសព្យាបាលរលាក
-ឫសព្យាបាលរាគមួល
-ជ័ររបស់ឫសព្យាបាលទឹកនោមផ្អែម
-ស្លឹកជាម្សៅលាយទឹកឃ្មុំព្យាបាលជំងឺប្រមាត់

-ផ្លែព្យាបាលរដូវមកមិនទៀង
-ជ័របន្សាបការពុលនិងពស់ចឹកបើឈឺក្បាលគេយកជ័រលាបលើក្រដាសបិតសៀតផ្កាសងខាង
-រលាកគេយកជ័រលាយជាមួយផ្នែកសនៃពងមាន់លាបលើក្រដាសបិតកន្លែងរលាក
-កូនក្មេងរមាស់យកស្លឹកខ្ចីបុកបិតលើរបាស់
-មុខមានមុនក្រហមៗ យកស្លឹកដែលមានដង្កូវ ដាំទឹកឆ្ពុងរាល់ថ្ងៃ

-យកផ្លែល្វាផ្លែខ្នុរខ្ចីហាន់ឲ្យតូចដាំជាបបរជាមួយបាយដំណើបជួយឲ្យមានទឹកដោះ
-គ្រុនចាញ់យកស្លឹកដែលជ្រុះធ្លាក់ក្នុងភក់រើលាងឲ្យស្អាតហាលឲ្យស្ងួតហាន់ល្អិតៗលីងឲ្យឈ្ងុយចំនួន១០០ក្រាម ដាំទឹក១លីត្រផឹកព្រឹកល្ងាចរហូតបាន៥ថ្ងៃ
-ជ័រលាយជាមួយទឹកឃ្មុំផឹកមុនចូលដេកព្យាបាលហឺត។

-ផ្លែល្វាខ្ចីៗគេក៏អាចយកមកជ្រក់ញ៉ាំដូចជាត្រសក់បានដែរ។

ឯកសារយោង៖មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណក្រសួងសុខាភិបាល

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។សូមរក្សារទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត។

-អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here