ល្ពៅមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព មិនថាសាច់ គ្រាប់សុទ្ធតែមានគុណប្រយោជន៍ទាំងអស់

655

ដោយសាររសជាតិដ៏ឆ្ងាញ់ និងក្លិនដ៏គួរឱ្យចង់ទទួលទាន ល្ពៅជាអាហារជាទីពេញចិត្តសម្រាប់មនុស្សជាច្រើន។ វាជាបន្លែមួយប្រភេទ ដែលអាចច្នៃបានច្រើនយ៉ាងរាប់ចាប់តាំងពីប្រើជាមូលដ្ឋានគ្រឹះសម្រាប់អាហារជាបង្អែម និងជាឱសថព្យាបាលផងដែរ។ មិនថាសាច់ល្ពៅ គ្រាប់ និងសរសៃរបស់វាសុទ្ធតែមានគុណប្រយោជន៍ទាំងអស់។

 

១.សមាសធាតុសំខាន់ៗនៅក្នុងផ្លែល្ពៅ៖
ដោយមានសាច់ពណ៌លឿងឆ្អៅ ផ្លែល្ពៅសម្បូរទៅដោយសមាសធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងបេតាការ៉ូទីន (Beta-carotene) អាល់ហ្វាការ៉ូទីន (Alpha-carotene) សារធាតុសរសៃ វីតាមីនC និង E ប៉ូតាស្យូម  ម៉ាញ៉េស្យូម និងអាស៊ីត Pantothenate ឬវីតាមីន B5 ។

 

២.អត្ថប្រយោជន៍ផ្នែកសុខភាពរបស់ផ្លែល្ពៅទាំងសាច់ គ្រាប់ និងសរសៃ៖
បេតាការ៉ូទីន គឺជាវីតាមីនមួយប្រភេទ ដែលអាចបំលែងដោយរាងកាយទៅជាវីតាមីន Aឍ ។ វីតាមីន A នេះជួយជំរុញភ្នែកឱ្យមានសុខភាពល្អ និងធ្វើឱ្យប្រាកដនូវការបំពេញមុខងារប្រព័ន្ធការពាររាងកាយ។ លើសពីនេះទៀត បេតាការ៉ូទីន ក៏អាចជួយប្រឆាំងនឹងការរលាកស្បែក បណ្តាលមកពីកម្ដៅព្រះអាទិត្យបានផងដែរ។ ចំណែកអាល់ហ្វាការ៉ូទីន ជួយបន្ថយភាពចាស់ទៅតាមអាយុ ក៏ដូចជាកាត់បន្ថយអត្រាកើតមានជំងឺភ្នែកឡើងបាយ និងទប់ស្កាត់ការដុះសាច់។

 

ឯសារធាតុសរសៃវិញ ជួយកាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ (LDL Cholesterol) ការពាររាងកាយប្រឆាំងជំងឺបេះដូង ជួយគ្រប់គ្រងកម្រិតស្ករក្នុងឈាម ជំរុញប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះទម្ងន់។ ប៉ូតាស្យូមនៅក្នុងផ្លែល្ពៅ ជួយធ្វើឱ្យមានតុល្យភាពកម្រិតសារធាតុរាវក្នុងរាងកាយ និងធ្វើឱ្យឆ្អឹងរឹងមាំ។ ដោយឡែកអាស៊ីត Pantothenate ឬវីតាមីន B5 ជួយធ្វើឱ្យមានតុល្យភាពកម្រិតអ័រម៉ូន និងគ្រប់គ្រងភាពតានតឹង (Stress) បានផងដែរ។

 

ក្រៅពីសាច់ គ្រាប់ល្ពៅក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ វាអាចជួយកម្ចាត់ចោលពពួកប៉ារ៉ាសិតក្នុងពោះវៀន  សម្អាតសរសៃឈាម កែសម្រួលកម្រិតកូឡេស្តេរ៉ូល និងជួយជំរុញការធ្វើចលនារបស់តម្រងនោម។

 

ចំណែកទឹកល្ពៅក៏ផ្តល់អត្ថប្រយោជន៍ជួយប្រឆាំងនឹងរោគដំបៅក្រពះ និងអាស៊ីតក្នុងក្រពះ។ ដើម្បីទទួលបានប្រសិទ្ធភាព គួរផឹក ៣ដង ក្នុងមួយថ្ងៃ កន្លះម៉ោង មុនពេលទទួលទានអាហារ ៊។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here