លំហាត់ប្រាណទាំង៥វិធីនេះ អាចធ្វើនៅការិយាល័យបាន វាជួយសម្រួលដល់អ្នកដែលរវល់ធ្វើការ!

93

ការធ្វើលំហាត់ប្រាណ គឺច្បាស់ណាស់នឹងផ្តល់ជាគុណសម្បត្តិដល់សុខភាពរបស់អ្នក តែពេលខ្លះអ្នកប្រាកដជារវល់គ្មានពេលហាត់ប្រាណដើម្បីសុខភាព ដូចនេះខាងក្រោមនេះយើងបង្ហាញពីវិធីនៃលំហាត់ប្រាណ ដែលអ្នកអាចធ្វើបានទោះបីនៅការិយាល័យក៏ដោយ។

 

១. ពត់ដៃ និង កដៃ

ការធ្វើបែបនេះពិតជាល្អខ្លាំងបំផុត សម្រាប់អ្នកដែលប្រើប្រាស់ច្រើនក្នុងការវាយក្តារចុចនានា (Keyboard) ។ អ្នកគួរធ្វើបែបនេះឲ្យបានច្រើនដង ហើយក្នុងម្តងគួរប្រើពេល ៤ទៅ៥វិនាទី ។

 

២. បន្តឹងសាច់ដុំស្មា

ហាត់ធ្វើបែបនេះក្រៅពីជួយមិនឲ្យចុករោយក និងស្មាហើយ វាក៏មានឥទ្ធិពលខ្លះដល់ឆ្អឹងខ្នងយើងផងដែរ ។

 

៣. ហាត់ប្រាណក និង ស្មា

ពេលដែលធ្វើការយូរអ្នកអាចនឹងចុករោយក និងស្មាជាដើម ដូចនេះចូរសាកល្បងធ្វើតាមវិធីនេះ ដោយដំបូងឈរ រួចអោនទៅមុខដោយលើកដៃមកប៉ះគ្នា។ ការធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថាដូចបានពត់ខ្លួនយ៉ាងស្រួលអ៊ឹចឹងដែរ ។

 

៤. ហាត់ពត់ជើង

អង្គុយរហូតក៏មិនល្អដែរ ដូច្នោះអ្នកគួរធ្វើចលនាជើងរបស់អ្នកដូចគ្នា ដោយគ្រាន់តែអោនយកចុងម្រាមដៃប៉ះនឹងម្រាមជើង វាក៏ជួយឲ្យចរន្តឈាមរត់ទៅតំបន់ចុងជើងបានស្រួលមួយកម្រិតផងដែរ។

 

៥. ហាត់ដោយប្រើជាមួយកៅអី (Chair squats)

ការហាត់បែបនេះនឹងជួយឲ្យរាងកាយទាំងមូលរបស់អ្នកមានចលនាដូចជា ខ្នងផ្នែកខាងក្រោម សាច់ដុំភ្លៅមុខ និងជួយបន្តឹងសាច់ដុំគូទផងដែរ។ ការហាត់នេះអ្នកគ្រាន់តែអោនងើបប៉ុណ្ណោះ ដំបូងអ្នកត្រូវងើបឈរហើយដាក់កៅអីនៅពីក្រោយ រួចអោនចុះ លុះពេលដែលគូទអ្នកប៉ះកៅអីអ្នកត្រូវងើបវិញជាការស្រេច ។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here