លែងពិបាកហើយអ្នកដែលចង់ ព្យាបាលកែងជើងប្រេះឬគ្រើម!

4856

គ្រឿងផ្សំ៖
១-ម្សៅអង្ករ៖មានតួនាទីយ៉ាងសំខាន់ក្នុងការជម្រុះកោសិកាងាប់ចេញពីស្បែកនិងការពារកុំឲ្យស្បែកគ្រើមឬប្រេះ។លាយម្សៅអង្ករបន្តិចជាមួយទឹកខ្មេះផ្សំពីផ្លែប៉ាម ទឹកឃ្មុំ និងប្រេងអាល់ម៉ុង។បន្ទាប់មកជ្រលក់ជើងក្នុងក្តៅឧណ្ឌៗ២ឬ៣នាទី រួចយកវាមកលាយលើជើងឲ្យសព្វ។រងចាំមួយភ្លែត សឹមលាងសម្អាតចេញជាការស្រេច។២-ទឹកខ្មេះ ៖លាយទឹកធម្មតា៣ភាគជាមួយទឹកខ្មេះ១ភាគរួចកូរឲ្យរលាយចូលគ្នា។បន្ទាប់មកបន្ថែមប្រេងដែលជួយផ្តល់សំណើមដល់ស្បែកចូល រួចត្រាំជើងរបស់អ្នកក្នុងទឹកនោះ១០ទៅ១៥នាទី។អាស៊ីតអាស៊ីតិចដែលមានក្នុងទឹកខ្មេះនិងធ្វើឲ្យជើងរបស់អ្នកប្រែជាទន់ដូចស្បែកកូនក្មេង។ប៉ុន្តេអ្នកមិនត្រូវយកទឹកខ្មេះសុទ្ធមកលាបលើកែងជើងដោយមិនបានលាយជាមួយនិងគ្រឿងផ្សំដទែទៀតនោះទេ ព្រោះអាចធ្វើឲ្យជើងរបស់អ្នកក្លាយទៅជាស្ងួតឬប្រេះលើសដើម។៣-Petroleum Jelly៖វិធីនេះមានភាពងាយស្រួលបំផុតសម្រាប់អ្នកដែលមិនសូវមានពេលវេលាច្រើន។អ្វីដែលត្រូវធ្វើនោះគ្រានើតែលាប Petroleum Jelly លើកែងជើងអ្នកពេលចូលគេង រួចពាក់ស្រោមជើងតែប៉ុណ្ណោះ។  Petroleum Jelly នេះនិងជួយព្យាបាលកែងជើងប្រេះឬគ្រឹមបានយ៉ាងមានប្រសិទ្ធភាព។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here