ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

រោគសញ្ញាទាំង៥នៃឈឺក្បាល!មានធ្លាប់ឆ្លងកាត់មួយអត់?

22-May-2018 10:45 AM

រូបភាព


ដោយ: Uddam

ប្រភេទ​នៃ​ការ​ឈឺចាប់​អាច​អោយ​អ្នក​កំណត់​បាន​នូវ​ប្រភេទ​ការ​ព្យាបាល​ដែល​អ្នក​ត្រូវការ​ ។​​វា​ពិតជា​ពិបាក​កំណត់​ថា​តើ​អ្នក​កំពុង​តែ​មានការ​ឈឺក្បាល​ប្រភេទ​ណាមួយ​។​ ឈឺក្បាល​មាន​ប្រាំ​ប្រភេទ​គឺ​ការ​ឈឺក្បាល​តឹង​ណែន​ (tension),​ ឈឺក្បាល​ជា​សំណុំ​(cluster),​ ឈឺក្បាល​មក​ពី​ស៊ី​នូ​ស​ (sinus),​ ការ​ឈឺក្បាល​លាប់ថ្នាំ​ (rebound),​ និង​ ប្រកាំង​ (migraine)​ ។​

-​ការ​ឈឺក្បាល​តឹង​ណែន​(​ Tension​ headaches)៖វា​ជា​ប្រភេទ​នៃ​ការ​ឈឺក្បាល​កើតឡើង​ញឹកញាប់​បំផុត​ ដែល​មាន​អារម្មណ៍​ថា​ឈឺ​ និង​ កៀប​ជុំវិញ​ក្បាល​ ជា​ពិសេស​នៅ​ខាង​មុខ​,​ ក្រោយ​ក្បាល​ និង​ ក​ ។​ វា​មិនសូវ​ឈឺ​ខ្លាំង​ដូច​រោគ​ ប្រកាំង​ទេ​,​ មិន​មាន​ក្អួត​ និង​ កម្រ​បញ្ឈប់​អ្នកជំងឺ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​ ។​ ត្រឹមតែ​ថ្នាំ​ ដែល​អាច​ប្រើ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ ដូច​ជា​ អាស្ពីរីន​ (aspirin),​ អា​សេ​តា​មី​ណូ​ហ្វែ​ន​ acetaminophen​ (Tylenol),​ ឬ​ អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន​ (ibuprofen)​ គឺ​វា​គ្រប់គ្រាន់​សំរាប់​ព្យាបាល​ ការ​ឈឺក្បាល​ប្រភេទ​នេះ​ទៅ​ហើយ​ ។​ អ្នកជំនាញ​បាន​ជឿជាក់​ថា​ ការ​ឈឺចាប់​នេះ​អាច​ បណ្តាល​មក​ពី​ការ​កន្ត្រាក់​សាច់ដុំ​ក​ និង​ ស្បែក​ក្បាល​ (​រួម​ទាំង​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​ តានតឹង​,​ ស្ត្រេ​ស​)​ និង​ ការ​ផ្លាស់​ប្តូរ​សារធាតុ​គីមី​ផ្សេងៗ​ក្នុង​ខួរក្បាល​ ។​

-ឈឺក្បាល​ជា​សំណុំ​(Cluster​ headaches)៖វា​ជា​ប្រភេទ​នៃ​ការ​ឈឺក្បាល​ ដែល​កើត​មាន​ជា​ក្រុម​ផ្ទួនៗ​ ឬ​ វដ្ត​នៃ​ការ​ឈឺចាប់​ ។​ វា​កើតឡើង​លើ​បុរស​ច្រើន​ជាង​ស្ត្រី​ ។​ ការ​ឈឺចាប់​មាន​រយៈពេល​ ១​ ឬ​ ២​ ម៉ោង​ ហើយ​អាច​កើត​ឡើងជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ។​ ការ​ឈឺចាប់​កើតឡើង​ភ្លាមៗ​ ខ្លាំងៗ​ ជា​ធម្មតា​ការ​ឈឺក្បាល​ប្រភេទ​នេះ​កើត​មាន​រួម​ជាមួយ​ ការ​ហូរ​ទឹកភ្នែក​ (watery​ eye)​ និង​ ការ​តឹង​ច្រមុះ​ (nasal​ congestion)​ ឬ​ ហៀរ​សំបោរ​ (runny​ nose)​ ។​ អំឡុង​ពេល​ការ​យាយី​នេះ​,​ អ្នកជំងឺ​ មិន​អាច​សំរាក​ និង​ ទទួល​បាន​នូវ​ផា​សុខភាព​ ដូច​អ្នក​ដែល​មាន​រោគ​ប្រកាំង​នោះ​ទេ​ ។​ មិន​ទាន់​មាន​មូលហេតុ​ណាមួយ​ត្រូវ​បាន​រក​ឃើញច្បាស់​លាស់​នោះ​ទេ​,​ ប៉ុន្តែ​វា​អាច​មក​ពី​ មានការ​ឈឺចាប់​នេះ​បណ្តាល​មក​ពី​កត្តា​ហ្សេ​នេ​ទិ​កមួយ​ចំនួន​ (genetic​ component)​ ។​ មិន​មានការ​ព្យាបាល​!​ ប៉ុន្តែ​ ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​អាច​កាត់​បន្ថយ​ភាព​ញឹកញាប់​ និង​ រយៈពេល​នៃ​ការ​រំខាន​ ។​

-ការ​ឈឺក្បាល​ដោយសារ​ស៊ីនុស​ (Sinus​ headaches)៖នៅ​ពេល​ដែល​រន្ធ​ឆ្អឹង​ (sinus)​ រលាក​ ដោយសារ​ឆ្លង​មេរោគ​ វា​ធ្វើ​អោយ​ឈឺចាប់​ ។​ ជា​ធម្មតា​ ការ​ឈឺក្បាល​ប្រភេទ​នេះ​កើត​មាន​រួម​ជាមួយនឹង​ គ្រុនក្តៅ​ (fever)​ ។​ យើង​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ដោយ​ការ​ថត​ MRI​ ឬ​ CT​ scan​ (​ដែល​អាច​ស្គាល់​ ឬ​ ដឹង​ពី​បំ​លាស់​ប្តូរ​កំរិត​ជាតិ​ទឹក​ fluid​ levels)​ ។​ ការ​ឈឺក្បាល​ដោយសារ​តែ​ការ​រលាក​ស៊ីនុស​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ​ សំលាប់​មេរោគ​ ប្រភេទ​អង់​ទី​ប៊ី​យោ​ទិ​ក​(​ antibiotics),​ រួម​ជាមួយនឹង​ពពួក​ថ្នាំ​ប្រឆាំង​អ៊ី​ស្តា​មីន​ (antihistamines)​ ឬ​  ថ្នាំ​ប​ន្ឋូ​រការ​តឹង​ច្រមុះ​ (decongestants)​ ។​

-ការ​ឈឺក្បាល​លាប់​ដោយ​ការ​ប្រើ​ថ្នាំ​ម្តង​ (Rebound​ headaches)៖ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺក្បាល​លើស​កំរិត​ អាច​ធ្វើ​អោយ​ការ​ឈឺក្បាល​របស់​អ្នក​លាប់​ឡើង​វិញ​ ។​ ថ្នាំ​ទាំងនោះ​មាន​ដូច​ជា​ ពពួក​ថ្នាំ​ដែល​មិន​មាន​វេជ្ជបញ្ជា​ អាស្ពីរីន​ (aspirin),​ អា​សេ​តា​មី​ណូ​ហ្វែ​ន​ acetaminophen​ (Tylenol),​ ឬ​ អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន​ (ibuprofen)​ ក៏​ដូច​ជា​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា​ដទៃ​ទៀត​ផង​ដែរ​ ។​

គេ​បានឃើញ​អ្នកជំងឺ​ជា​ច្រើន​ដែល​ឈឺក្បាល​រាល់ថ្ងៃ​ ហើយ​ប្រើប្រាស់​ថ្នាំ​លើស​កំរិត​ រួច​ក៏​ឈឺ​ឡើង​វិញ​។​

“​ពួក​គេ​ឈឺ​ហើយ​ឈឺ​ទៀត​ មិន​អាច​បញ្ឈប់​ការ​ឈឺ​បាន​ ។​ ពួក​គេ​បន្ត​ការ​ប្រើប្រាស់​ថ្នាំ​ទៀត​,​ ពួក​គេ​នៅ​តែ​ឈឺក្បាល​ថែម​ទៀត​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពួក​គេ​អស់សង្ឃឹម​ជា​ខ្លាំង​ ។​ ពេល​នោះ​ហើយ​ដែល​ពួក​គេ​ទៅ​ស្វែងរក​អ្នកមាន​ជំនាញ​ខាង​ជំងឺ​ឈឺក្បាល​ ដើម្បី​ត្រួតពិនិត្យ​សុខភាព​ឡើង​វិញ​”​ ។​ទ្រឹស្តី​មួយ​បាន​និយាយ​ថា​ ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ច្រើន​ពេក​អាច​បណ្តាល​អោយ​ ប្រព័ន្ធ​ខួរក្បាល​ចុះ​ខ្សោយ​ហើយ​ប្រការ​នេះ​ក៏​នាំ​អោយ​ឈឺចាប់​ជាង​មុន​ ។​ម្យ៉ាងទៀត​ការ​ឈប់​ប្រើ​ថ្នាំ​ក៏​អាច​ធ្វើ​អោយ​មានការ​ឈឺក្បាល​ដែរ​ដោយសារ​តែ​ជាតិ​ថ្នាំ​នោះ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឈាម​។​នេះ​គេ​ហៅ​ថា​symptoms​ of​ withdrawala​។​

-ការ​ឈឺក្បាល​ប្រកាំង​ (​ឈឺ​មួយ​ចំហៀង​ក្បាល​)​ Migraine​ headaches៖ការ​ឈឺក្បាល​ប្រកាំង​ចេញ​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ប្រសាទ​។​ការ​ឈឺក្បាល​ប្រកាំង​នេះ​កំណត់​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​ដូច​ជា​:

-​  មានការ​ឈឺចាប់​៥​ដង​ដូច​គ្នា​នេះ​រួច​មក​ហើយ​
-​  ​ឈឺ​ម្តងៗ​មាន​រយ​:​ពេល​ពី​៤​ទៅ​៧២​ម៉ោង​
-​  មាន​ ២​ ក្នុង​ចំណោម​ស្ថានភាព​ចំនួន​បួន​ដូច​តទៅ​នេះ​:​ ១.​ ឈឺ​មួយ​ចំហៀង​ក្បាល​ (one-sided​ pain),​ ២.​ឈឺ​ខ្ទោ​កៗ​ (throbbing​ pain),​ ៣.​ឈឺ​ពី​តិច​ទៅ​ខ្លាំង​ (moderate-to-severe​ pain),​ និង​ ៤.​ការ​ឈឺ​ដែល​រំខាន​ ហើយ​កាន់តែ​អាក្រក់​ និង​ បង្អាក់​សកម្មភាព​ប្រចាំ​ថ្ងៃ​ ។​
-​  ​យ៉ាង​ហោច​ណាស់​រួម​ដោយ​ចង្អោរ​ (nausea),​ឬ​ ក្អួត​ (vomiting)​ ។សម្រួលអត្ថបទ៖ ខ្ទឹមស