រឿងបុរសមានប្រពន្ធ៤នាក់ ពោរពេញដោយគតិអប់រំ ពញាក់ស្មារតីយើងគ្រប់គ្នាពីជីវិតរស់នៅប្រចាំថ្ងៃរបស់យើង

188

ឃើញហើយកុំរំលង ត្រូវតែអាន ព្រោះជាកាតព្វកិច្ចរបស់អ្នកមានសន្តានចិត្តល្អ។ រឿងបុរសមានប្រពន្ធ៤នាក់
កាលពីព្រេងនាយ មានបុរសម្នាក់មានប្រព្ធ៤នាក់ ហើយគាត់ស្រឡាញ់ប្រពន្ធទី៤របស់គាត់ជាងគេ ដោយផ្តល់នូវអ្វីៗទាំងអស់ដែលនាងត្រូវការយ៉ាងល្អ។ គាត់ក៏ស្រឡាញ់ប្រពន្ធទី៣ របស់គាត់ដែរ ហើយតែងនាំទៅណាមកណាជានិច្ច ។ ចំណែកឯប្រពន្ធទី២វិញ គាត់តែងតែជជែក និងនិយាយរឿងក្នុងចិត្តជាមួយនាង ហើយគាត់ជឿថា នាងនឹងជួយគាត់។ ប្រពន្ធទី១របស់គាត់ គឺជាដៃគូដ៏ស្មោះ ហើយតែងតែលះបង់អ្វីៗដើម្បីគ្រួសារជានិច្ច តែបុរសជាប្តីមិនដែលបានយកចិត្តទុកដាក់ទៅលើនាង សូម្បីតែបន្តិច តែនាងក៏នៅតែស្រឡាញ់គាត់។

ថ្ងៃមួយបុរសនោះក៏ធ្លាក់ខ្លួនឈឺ ជិតដល់ពេលស្លាប់ ហើយក៏នឹកនាដល់ជីវិតសោយសុខ និងភរិយារបស់ខ្លួន ហើយក៏ចាប់សួរប្រពន្ធខ្លួន។ គាត់សួរប្រពន្ធទី៤ បងស្រឡាញ់អូនជាងគេ ហើយផ្តល់អ្វីៗទាំងអស់ជូនអូន តើពេលបងស្លាប់ទៅ អូនទៅកំដរបងទេ? ប្រពន្ធក៏តបយ៉ាងមុតម៉ាំថា ”ទេ!” ហើយក៏ដើរចេញដោយគ្មាននិយាយអ្វីទៀត។ សំដីរបស់នាងបានចាក់ដោតបេះដូងប្តីយ៉ាងខ្លាំង បន្តមកទៀតប្តីក៏ទៅសួរប្រពន្ធទី៣ នាងក៏តបថា ”ទេ!” ខ្ញុំនៅក្មេងស្អាត ខ្ញុំត្រូវទៅរៀបការជាមួយអ្នកផ្សេងទៀត នាងក៏តបទៀតថា អូនសុំទោស អូនមិនអាចជួយបងបានទេ អូនបានត្រឹមតែចូលរួមហែរសពបងប៉ណ្ណោះ។

ចម្លើយរបស់ប្រពន្ធទាំងឡាយបានធ្វើអោយចិត្តរបស់គាត់សែនសង្វេគជាទីបំផុត តែមានសម្លេង១និយាយថា “អូននឹងចាកចេញទៅជាមួយបង មិនថាទៅទីណាទេ” នេះជាសម្លេងរបស់ប្រពន្ធទី១ ដែលស្គមស្គាំងអាក្រក់មើលណាស់ ជាមនុស្សដែលគាត់មើលរំលងរហូតមក។ បុរសជាប្តីបានតបយ៉ាងសោកស្តាយថា ”បងគួរណាស់តែបានមើលថែរក្សាអូនឲ្យបានល្អ កាលពីគ្រាមុន” ។

រឿងនេះមានន័យចំពោះយើង។ តាមពិតយើងមានប្រពន្ធ៤។ ប្រពន្ធទី៤ គឺខ្លួនប្រាណយើង មិនថាពេលណាទេ យើងតែងប្រាថ្នាខ្លួនប្រាណល្អស្អាត ដោយតុបតែងដោយគ្រឿងនានា តែវាមិនបានទៅជាមួយយើង ពេលដែលយើងស្លាប់នោះទេ។ ប្រពន្ធទី៣ គឺជាទ្រព្យធន កម្មសិទ្ធ ឋានៈ ពេលដែលយើងស្លាប់ទៅវានិងក្លាយជារបស់អ្នកដទៃ។ប្រពន្ធទី២ គឺជាគ្រួសារ មិត្ត ព្រោះថា មិនថាគាត់បាននៅជាមួយ និងរួមដំណើរជីវិតជាមួយយ់ងនោះទេ។ ចុងបញ្ចប់គាត់អាចត្រឹមតែឈរមើលមុខយយើងប៉ណ្ណោះ។

ប្រពន្ធទី១ របស់យើង គឺដួងចិត្តរបស់យើង យើងតែងតែព្រងើយកន្តើយវា យើងស្វះស្វែងរកទ្រព្យ អំណាចផ្គត់ផ្គង់ចិត្តគេ ប៉ុន្តែភ្លេចវា គឺអ្វីតែ១គត់ដែលនឹងទៅជាមួយយើងគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ដូច្នេះ សូមយកចិត្តទុកដាក់ជាមួយខ្លួនអ្នកឱ្យកាន់តែច្រើនឡើង។ អ្នកអាចរីករាយជាមួយទ្រព្យធន កម្មសិទ្ធិដែលអ្នកមាន ស្រលាញ់ក្រុមគ្រួសារ និងមិត្តភក្តិ ប៉ុន្តែអ្វីដែលកាន់តែសំខាន់គឺបន្ថែមការយកចិត្តទុកដាក់មើលថែរក្សាដួងចិត្ត ចិត្តគំនិតរបស់យើងឱ្យកាន់តែច្រើនឡើងៗ។ ចំណាយពេលខ្លះនៅម្នាក់ឯង ស្វែងយល់អំពីខ្លួនឯង។ ចំណាយពេលខ្លះ ដើម្បីធ្វើឱ្យខ្លួនឯងស្ងប់សុខ ចំណាយពេលខ្លះដើម្បីសមាធិ។

បើស្រឡាញ់ពេញចិត្តរឿងនេះ សូមកុំភ្លេចចែកចាយបន្ត សង្ឃឹមថា អត្ថបទមួយនេះនឹងជួយពញាក់ស្មារតីបងប្អូនឱ្យយកចិត្តទុកដាក់កាន់តែច្រើនឡើងជាមួយ ដួងចិត្ត ចិត្ត គំនិតរបស់យើងឱ្យកាន់តែច្រើនឡើង។

អត្ថបទដោយ៖​ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here