សុខភាព និងសម្រស់
រូបភាព
និយាយពីមុន មនុស្សគ្រប់គ្នាស្ទើរគ្មាននរណាម្នាក់ គេចផុតពីការកើតមុននោះទេ ខុសគ្នាត្រង់តិចឬច្រើនប៉ុណ្ណោះ។ សម្រាប់អ្នកមានស្បែកមុខសម្បូរខ្លាញ់ មុនងាយកើតឡើងជាងអ្នកមានស្បែកមុខធម្មតា។ បញ្ហានេះ ពួកគេស្វែងរកមធ្យោបាយព្យាបាលខុសៗគ្នា ។ យ៉ាងណា ជាទូទៅអ្នកដែលកើនមុន តែងតែងអនុវត្តចំណុចខាងក្រោមនេះ ដើម្បីរួមចំណែកព្យាបាលរោគមុនរបស់ពួកគេ !
ចៀសវាងប្រើប្រាស់ម្សៅផាត់បិទបាំងមុខ ៖ បើមិនចាំបាច់ទេ គួរចៀសវាងប្រើប្រាស់គ្រឿងសម្អាង ដើម្បីលាបបិទបាំងមុខ ដោយសារវានឹងបិទរន្ធញើសរបស់អ្នក ហើយផលិតផលមួយចំនួន អាចបណ្តាលឲ្យរលាកផងដែរ។ ម្យ៉ាងទៀត ប្រសិនបើអ្នកមិនសម្អាតមុខឲ្យបានស្អាតល្អ បន្ទាប់ពីប្រើប្រាស់គ្រឿងសម្អាងជាប្រចាំទេ មុននឹងកើតកន្លែងផ្សេងទៀត។
ចៀសវាងប្រើផលិតផលលាងមុខច្រើនពេកពេលសម្អាតមុខ ៖ ប្រើប្រាស់ផលិតផលលាងសម្អាតមុខច្រើនពេក ពេលសម្អាតមុខនឹងបន្ថែមប្រេងកាន់តែច្រើនលើស្បែកមុខ។ ប្រេងលើមុខកាន់តែច្រើន វានឹងចូលទៅផ្ជិតរន្ធញើស ហើយធ្វើឲ្យកើតមុន។
ចៀសវាងគេងលើកម្រាលនិងខ្នើយកខ្វក់ ៖ ធ្វើបែបនេះនឹងជួយការពារស្បែកមុខរបស់អ្នក ពីមេរោគ ដែលឆក់ឱកាសនេះ ចម្លងមុនទៅកន្លែងផ្សេងទៀត។
របបអាហារ ៖ អ្នកគួរទៅជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីគ្រប់គ្រងរោគមុនរបស់អ្នក និងដើម្បីទទួលការណែនាំ ពីចំណីអាហារណាដែលអ្នកគួរញ៉ាំនិងមិនគួរញ៉ាំ ដោយសារអាហារខ្លះ ក៏ជំរុញឲ្យមុនចេញលើមុខកាន់តែច្រើនផងដែរ។
ញ៉ាំទឹកឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ៖ ទឹកមានប្រយោជន៍ខ្លាំងណាស់ចំពោះបញ្ហាសុខភាព។ ដូចអ្នកដឹងហើយថា ទឹកជួយជម្រុះជាតិពុលចេញពីរាងកាយ ហើយជួយឲ្យស្បែករបស់អ្នកស្រស់ថ្លាផងដែរ។ ដូច្នេះ គួរញ៉ាំទឹកយ៉ាងហោចណាស់២ លីត្រក្នុងមួយថ្ងៃ៕សម្រួលអត្ថបទដោយ៖ខ្ទឺមស