រូបមន្ត ប្រឡាក់សាច់ជ្រូក អោយឆ្ងាញ់!!

1995

រូបមន្ត ប្រឡាក់សាច់ជ្រូក អោយឆ្ងាញ់!!

គ្រឿងផ្សំ ៖ -សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម -ទឹកស៊ីអ៊ីវផ្អែម ១ ស្លាបព្រាបាយ -ទឹកត្រី ៤ស្លាបព្រាបាយ-ខ្ទឹមស ២ក្លែប-ស្ករស ឬស្ករត្នោត កន្លះស្លាបព្រាបាយ -ខ្ទឹមក្រហម ១ដុំ
-ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ -អំបិលម៉ត់

របៀបចម្អិន ៖
-លាងសាច់ជ្រូកអោយបានស្អាត រួចសំងួតទឹកអោយល្អ ហាន់សាច់ជ្រូក ស្តើងល្អម
– ចាក់គ្រឿងគ្រប់មុខ ដូចជាទឹកស៊ីអ៊ីវផ្អែម ទឹកត្រី ខ្ទឹមសរ ខ្ទឹមក្រហម ស្ករ ម្រេច និងអំបិល លាយចូលគ្នា
– ច្របាច់ថើរៗ ឲ្យសប់ រួចច្រក ដាក់ទុកក្នូងទូរទឹកកក ៣០នាទី ។ វិធីនេះមានសារៈសំខាន់ណាស់ ដើម្បីឲ្យសាច់ជ្រូកចូលជាតិបានសប់ និងត្រូវគ្រឿងល្អ ។
– បន្ទាប់ពីផ្អាប់ទុក ៣០នាទីមកអ្នកអាចយកមក អាំង ឬចៀនតាមចំណូលចិត្ត ជាការស្រេច ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here