ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តឱសថបុរាណមានតាំងពីយូរលង់ណាស់មកហើយព្យាបាលជំងឺមានខ្លាញ់ក្នុងឈាមកម្រិតខ្ពស់បានយ៉ាងមានប្រសិទ្ធភាព

22-Jan-2019 12:10 PM

រូបភាព


ដោយ: Uddam

នេះគឺជារូបមន្តឱសថបុរាណមានតាំងពីយូរលង់ណាស់មកហើយ របស់ជនជាតិរុស្ស៊ី ដើម្បីព្យាបាលជំងឺមានខ្លាញ់ក្នុងឈាមកម្រិតខ្ពស់បានយ៉ាងមានប្រសិទ្ធភាព ហើយពុំមានផលវិបាកបន្ទាប់បន្សំឡើយ ។

No photo description available.No photo description available.

វត្ថុធាតុដើម ៖ ខ្ទឹមស ៤មើម ក្រូចឆ្មារ ៤ផ្លែ ទឹកស្អាត ៣លីត្រ

Image may contain: food

-របៀបធ្វើ ៖ បកសម្បកខ្ទឹមសឲ្យស្អាត ហើយកាត់ជាចំណែកតូចៗ រួចយកក្រូចឆ្មារដាក់ស្ងោរនឹងទឹកពុះ
ហើយដាក់ក្នុងម៉ាស៊ីនក្រឡុក រួចចាក់ទឹក ៣លីត្រចូល កិនវាឲ្យម៉ដ្ឋសព្វសាច់ រួចយកក្នុងទូរទឹកកករយៈពេល ៣ថ្ងៃ ទើបអាចប្រើប្រាស់បាន។

Image may contain: food

-របៀបប្រើ ៖ ក្នុង១ថ្ងៃ បរិភោគ៣លើកពេលពោះទទេ គឺព្រឹក ថ្ងៃត្រង់ និងល្ងាច ក្នុងមួយលើកៗបរិភោគតែ១ស្លាបព្រាបាយប៉ុណ្ណោះ។ ក្នុង១ឆ្នាំគប្បីធ្វើបែបនេះតែ១លើកប៉ុណ្ណោះ ក្នុងរយៈ ៤០ថ្ងៃ ។

Image may contain: drink and food

គ្រូបុរាណរុស្ស៊ីពន្យល់ប្រាប់ថា ៖ ឱសថបុរាណនេះមានប្រសិទ្ធភាពសំអាតសរសៃឈាម ប៉ុន្តែមិនអាចប្រើប្រាស់តាមចិត្តនោះឡើយ។ អ្នកដែលមានកម្រិតខ្លាញ់ក្នុងឈាមខ្ពស់ ក្នុងដំណាក់កាលដំបូងអាចពិសារ ២ស្លាបព្រាបាយបាន។

No photo description available.

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត