រូបមន្តឱសថធម្មជាតិព្យាបាលទល់លាមក

833

ការទល់លាមក ឬការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ។

+ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកត្តា និង មូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និង ពិនិត្យរុករកឫសគុលដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ ការធ្វើអេកូពោះ ការធ្វើតេសឈាម ជាដើម ……។

+មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា:
-ជំងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជំងឺមហារីកពោះវៀនធំ)
-ជំងឺខ្សោយពោះវៀនធំ (Irritable bowel syndrome)


-ជំងឺខ្សោយក្រពេញមេអំបៅ នៅបំពុងក (Hypothyroidism)
-ជំងឺរលាកពោះវៀនធំរាំរៃ
-គេប្រើប្រាស់ថ្នាំពេទ្យមួយចំនួន (Morphine or Amitriptyline…..)  និង មានជំងឺប្រចាំរាងកាយផ្សេងៗទៀត ដូចជា ទឹកនោមផ្អែម, Stroke, Sclerodermie និងជំងឺដែលបណ្តាលអោយខូច ឬខ្សោយនៃប្រពន្ធ័បញ្ជារបស់ចលនារបស់ពោះវៀនធំ ។ល។

+កត្តាដែលរួមផ្សំផ្សេងៗក៏មានដូចជា :
-ការគិតច្រើន ឬ Stress និង ពិបាកចិត្តច្រើន សំពាធការងារ និង ការរស់នៅប្រចាំថ្ងៃ
-ការបរិភោគអាហារមិនបានត្រឹមត្រូវ (ខ្វះជាតិសរសៃរ Fiber និងការហូបទឹកមិនបានគ្រប់គ្រាន់ ……)
-មិនបានធ្វើលំហាត់ប្រាណបានគ្រប់គ្រាន់ …..។

+ ផលវិបាកនៃជំងឺទល់លាមក :
-អាចបង្កទៅជាជំងឺឫសដូងបាទ ដែលអាចបង្កអោយមានការឈឺចុកចាប់ ឆ្លាក់ឈាម…
-អាចអោយមានការដាច់រហែកភ្នាសរបស់បាទ និង បង្កជាការធ្លាក់ឈាម និង មានការឈឺចាប់ពេលបន្ទោរបង់
-បើសិនជាមានការទល់លាមកនេះមានការរាំរ៉ៃយូរវាក៏អាចបណ្តាលអោយទៅជាបញ្ហាខ្សោយពោះវៀនធំ និងជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ។

 

ខាងក្រោមនេះជារូបមន្តឱសថធម្មជាតិព្យាបាលទល់លាមក៖
ព្យាបាល៖ ទល់លាមក


រុក្ខជាតិ និងគ្រឿងផ្សំ៖
-បណ្តូលដើមចេក ១ចាន

-ទឹកមួយចាន

-ក្រូចឆ្មារ ១ចំហៀង
-ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
-អំបិល ១ចិប


វិធីធ្វើ និងប្រើប្រាស់៖
-សកស្រទាប់បណ្តូលដើមចេករហូតដល់ស្រទាប់ដែលខ្ជី ហើយហាន់ជាដុំ ឬជាកង់តូចៗ


-ច្របាច់ក្រូចឆ្មារ មួយចំណិតតូច ក្នុងទឹក រួចដាក់ត្រាំដើមចេក រយៈពេល១ម៉ោង ដើម្បីឱ្យវារាងទន់បន្តិច យកទៅកិនជាមួយនឹងទឹកឱ្យបានម៉ត់ល្អ


-ប្រើចង្កឹះមួយមកត្បាល់ដើម្បីយកសរសៃដើមចេកចេញ

-ដាក់ទឹកឃ្មុំ ទឹកក្រូចឆ្មារ និងអំបិលចូល
-កូរឱ្យបានសព្វចូលគ្នា

-អាចបន្ថែមដុំទឹកកកមួយចំនួនផងដែរ
-ទទួលទាន ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here