រូបមន្តឱសថធម្មជាតិពិសេសព្យាបាលជំងឺថ្លើម បេ និងសេ បានពូកែសាកសិទ្ធណាស់!

3946

មុននឹងស្វែងយល់ពីរូបមន្ត ឱសថធម្មជាតិពិសេសព្យាបាលជំងឺថ្លើម បេ និងសេ សូមមកសិក្សាស្វែងយល់ពីជំងឺនេះជាមុនសិន៖
តើជំងឺរលាកថ្លើមប្រភេទប៊ីជាអ្វី?
ជំងឺរលាកថ្លើមប្រភេទប៊ី (hepatitis B) គឺជាឈ្មោះវីរុស និងជាជំងឺបង្កឡើងដោយវីរុសនោះ។ ជំងឺ រលាកថ្លើម ប្រភេទប៊ី ធ្វើឲ្យថ្លើមរបស់លោកអ្នកឈឺ។ ការទទួលទានគ្រឿងស្រវឹងច្រើនពេកក៏អាចបង្កឲ្យមានជំងឺនេះដែរ។ ថ្នាំញៀន ជាតិគីមីមួយចំនួន និង វីរុសឯទៀតក៏អាចបង្កឲ្យអោយមានជំងឺនេះដែរ។ ថ្លើមរបស់លោកអ្នកមានសារៈសំខាន់ណាស់សំរាប់សុខភាពរបស់លោកអ្នក។ ពេលដែលវាខូច វាមិនអាចដំណើរការបានល្អ ហើយធ្វើឲ្យលោកអ្នកឈឺ។ ជួនកាលគេហៅជំងឺ រលាកថ្លើមប្រភេទប៊ី ថា “ហិបប៊ី” ឬ “Hep B”ជាភាសាអង់គ្លេស។


ជំងឺ រលាកថ្លើមប្រភេទប៊ីដោយរបៀបណា?
ជំងឺ រលាកថ្លើមប្រភេទប៊ី ឆ្លងនៅពេលដែលឈាម ឬសារធាតុរាវរបស់ជនដែលមានជំងឺ រលាកថ្លើមប្រភេទប៊ីចេញមកក្នុងពេលរួមភេទ ហើយទៅ ប៉ះនឹងប្រព័ន្ធឈាមរត់របស់លោកអ្នក។ លោកអ្នកអាចឆ្លងជំងឺ រលាកថ្លើមប្រភេទប៊ីទោះបីជាឈាមឬសារធាតុរាវនោះមានបរិមាណតិចតួចមើលមិនឃើញក្តី។


ចំពោះទារក និងកុមារតូចៗ
-ម្តាយដែលមានជំងឺរលាកថ្លើមប្រភេទប៊ីអាចចម្លងរោគនេះទៅទារកបាននៅពេលសម្រាល ប្រសិនបើទារកនោះមិនបានទទួលការចាក់ថ្នាំបង្ការរោគភ្លាមៗទេ។
-កុមារដែលមានជំងឺ រលាកថ្លើមប្រភេទប៊ីអាចចម្លងរោគនេះទៅកុមារម្នាក់ទៀត តាមរយៈស្នាមរបួស និងស្នាមដាច់រលាត់ដែលមិនបានរុំជិត បើកុមានោះ មិនបានចាក់ថ្នាំបង្ការរោគនេះទេនោះ។
សំរាប់មនុស្សពេញវ័យ

លោកអ្នកអាចឆ្លងជំងឺ រលាកថ្លើមប្រភេទប៊ីបានតាមរយៈ៖
-ការរួមភេទតាមប្រដាប់បន្តពូជស្រ្តី រន្ធគូទ និងប្រើមាត់ ដោយមិនប្រើស្រោមអនាម័យ
-ការប្រើម្ជុល សឺរ៉ាំង ឬប្រដាប់ចាក់ថ្នាំញៀនផ្សេងទៀតរួមគ្នាដោយរួមទាំងស្លាបព្រាការចាក់សាក់ឬចោះរាងកាយដោយប្រើប្រដាប់ប្រដាមិនស្អាត

-ការប្រើច្រាសដុសធ្មេញ ឡាម ឬប្រដាប់រូសក្រចករួមគ្នា
-ការមុតម្ជុល ឬប្រឡាក់ឈាមដែលមានមេរោគ ដោយចៃដន្យ
លោកអ្នកមិនឆ្លងជំងឺ រលាកថ្លើមប្រភេទប៊ីនោះទេ តាមរយៈ៖
-ការឱប ការថើប

-ការហូបអាហារ និងប្រើសមស្លាបព្រារួមគ្នា
-ការហូបអាហារដែលចម្អិនដោយអ្នកដែលមានរលាកថ្លើមប្រភេទប៊ី
-សត្វល្អិត ឬសត្វដទៃផ្សេងទៀតខាំ

-ញើស
-ការបោកខោអាវ
-ការកណ្តាស់ ឬក្អក ការប្រើបន្ទប់ទឹក ឬបង្គន់រួមគ្នា អាងហែលទឹក។

ជំងឺរលាកថ្លើមប្រភេទ C ជាអ្វី?
ជំងឺរលាកថ្លើមប្រភេទ សេ គឺបណ្តាលមកពីមេរោគថ្លើមប្រភេទ សេ វាអាចបង្កឲ្យមានជំងឺរលាកថ្លើមស្រួចស្រាវ ឬរុំារ៉ៃអាចបណ្តាលឲ្យក្រិនថ្លើម មហារីកថ្លើម ថ្លើមឈប់ដំណើរការ និងបណ្តាលឲ្យស្លាប់។ ជំងឺរលាកថ្លើមប្រភេទ សេ ស្រួចស្រាវកើតឡើងនៅក្នុងរយៈពេលប្រហែល៦ខែ បន្ទាប់ពីការឆ្លង។ ជំងឺរលាកថ្លើមប្រភេទ សេ ស្រួចស្រាវភាគច្រើនវិវត្តន៍ទៅរកជំងឺរលាកថ្លើមប្រភេទ សេ រុំារ៉ៃ។ ជំងឺរលាកថ្លើមប្រភេទ សេ រុំារ៉ៃគឺមេរោគនៅតែមាននៅក្នុងខ្លួនយើងហើយក៏អាចនឹងមានអស់មួយជីវិត។ វាអាចបណ្តាលឲ្យក្រិនថ្លើម និងមហារីកថ្លើមជាដើម។

តើមេរោគរលាកថ្លើមប្រភេទ សេ ឆ្លងដូចម្តេច ?
មេរោគរលាកថ្លើមប្រភេទ សេ ឆ្លងសំខាន់បំផុតតាមរយៈឈាមដូចជាៈ
-ការចាក់ថ្នាមដោយប្រើស៊ឺរុំាង និងម្ជុលប្រលាក់ឈាម
-ពីម្តាយទៅកូននៅពេលសំរាល

-ទឹកសរីរាង្គ(ឈាម ទឹករងៃ ។ល។)
-តាមការផ្លាស់ប្តូរសរីរាង្គ

មេរោគរលាកថ្លើមប្រភេទ សេ មានឆ្លងតិចតួចដែរតាមរយៈ ៖
-រួមភេទជាមួយអ្នកមានមេរោគរលាកថ្លើមប្រភេទ សេ
-រស់នៅជាមួយអ្នកជំងឺរលាកថ្លើមរុំារ៉ៃប្រភេទ សេ


-ការប្រើសំភារៈរួមគ្នាជាមួយអ្នកមានមេរោគថ្លើមប្រភេទ សេ ដូចជាៈ ប្រដាប់កោរពុកមាត់ ច្រាសដុសធ្មេញ សាក់ ចោះត្រចៀកជាដើម
-មេរោគរលាកថ្លើមប្រភេទ សេ មិនឆ្លងតាមៈ ចំណីអាហារ ទឹក អោបថើបគ្នា បំបៅដោះ ការនិយាយគ្នា ការចាប់ដៃគ្នា ក្អកឬកណ្តាស់ទេ។

នេះជា រូបមន្តឱសថធម្មជាតិពិសេសព្យាបាលជំងឺថ្លើម បេ និងសេ បានពូកែសាកសិទ្ធណាស់ (យកពីពេទ្យទាហានដែលព្យាបាលគេជាហើយ) ផុសចែករំលែកដោយម្ចាស់គណនីហ៊្វេកប៊ុក Chhoem Sosakkona
ព្យាបាល៖ ថ្លើម បេ និងសេ

រុក្ខជាតិ៖
1.ប៉េងប៉ោះស្រោម

2.សាវម៉ាវព្រៃ

3.ប្រមោយដំរី

4.អំពិលប្រក់ផ្លៃ

5.ដើមប្រម៉ាត់មនុស្ស

6.ស្មៅត្រចៀកទន្សាយ

7.ឆ្កែស្រែង

8.មុខឈ្នាង

9.មើមថ្នាំចិន


វិធីធ្វើ និងប្រើប្រាស់៖
-យកទៅដាំផឹកទឹក៣យកទឹក១ ផឹករហូតធូស្បើយ។

(បើរកខ្លួនឯងមិនបានទេ អាចទៅរកទិញនៅកន្លែងលក់ថ្នាំខ្មែរនៅតាមផ្សារ)

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ប្រភព៖ Chhoem Sosakkona

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here