រូបមន្តឱសថធម្មជាតិដ៏ពូកែជួយព្យាបាលជំងឺ និងមានគុណប្រយោជន៍ជាច្រើនទៀតចំពោះសុខភាពដែលអ្នកមិនធ្លាប់ដឹង!

245

រមៀត គឺជាគ្រឿងទេសដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក ដោយសារតែរសជាតិ និងពណ៌របស់វា ហើយវាក៏ផ្តល់គុណប្រយោជន៍យ៉ាងពិសេសដល់សុខភាពផងដែរ។ ការទទួលទានទឹកក្តៅដែលផ្សំពីម្សៅរមៀត នៅពេលព្រឹកជាប្រចាំនឹងផ្តល់គុណប្រយោជន៍ដល់សុខភាពជាច្រើនដែលនឹកស្មានមិនដល់៖

របៀបធ្វើ: យកទឹកក្តៅដែលដាំពុះមួយកែវ ហើយយកម្សៅរមៀត កន្លះស្លាបព្រាបាយ ដាក់ចូលទៅក្នុងនោះ រួចកូរឲ្យសព្វល្អ។ អ្នកត្រូវទទួលទាននៅពេលវាកំពុងតែក្តៅឧណ្ហៗ ហើយត្រូវកូរមុននឹងទទួលទាន ព្រោះម្សៅរមៀតអាចនឹងធ្លាក់នៅបាតកែវ ហើយប្រសិនបើអ្នកចង់ឲ្យមានរសជាតិកាន់តែប្រសើរ អ្នកអាចបន្ថែមជាមួយនឹងទឹកឃ្មុំចូលក៏បាន។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរអ្នកត្រូវតែទទួលទាននៅពេលព្រឹកជាប្រចាំ មុនពេលមិនទាន់បរិភោគអាហារ។

គុណប្រយោជន៍ច្រើនផ្សេងទៀត:

-កាត់បន្ថយការប្រឈមនឹងជំងឺបេះដូង ព្រោះវានឹងកម្ចាត់ជាតិខ្លាញ់តាមសរសៃឈាម ក៏ដូចជាកាត់បន្ថយសារធាតុកូឡេស្តេរ៉ល។
-កាត់បន្ថយការឈឺចាប់ និងការហើមសន្លាក់ ព្រោះរមៀតមានសារធាតុយ៉ាងពិសេសក្នុងការជួយដោះស្រាយបញ្ហានេះបានយ៉ាងងាយ។

ការពារថ្លើមមិនឲ្យខូច
កាត់បន្ថយការប្រឈមនឹងការកើតជំងឺមហារីក
កាត់បន្ថយបញ្ហាហើមរលាក ដែលជាមូលហេតុនាំឲ្យមានជំងឺជាច្រើនដូចជា ជំងឺមហារីក រលាកសន្លាក់ និងជំងឺបេះដូងជាដើម៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here