ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តឱថសធម្មជាតិជួយព្យាបាលការឈឺចង្កេះ ឈឺក្រពះ និងជំងឺមួយចំនួនទៀតយ៉ាងពូកែ

08-Apr-2019 03:35 PM

រូបភាព


ដោយ: Uddam

រុក្ខជាតិ: ត្រប់ពុតលំញង។​

ផ្នែកប្រើប្រាស់: ឫស ស្លឹក ផ្លែ ផ្កា។ រសជាតិ ខារ-ហឹរ ធាតុមធ្យម (មានជាតិពុលតិច)។

កន្លែងដាំដុះ: ដុះដោយខ្លួនឯង តាមដីវាលទំនាប ឬគេដាំជាបន្លែ។

លក្ខណៈរុក្ខជាតិ: ជាចុល្លព្រឹក្សប្រភេទតូច កំពស់ ៨០-២៥០សម​ ដើមមានបន្លា។ ស្លឹក ពណ៍បៃតងចាស់ មានរោមទាំងសងខាង ដុះឆ្លាស់ទង ឆែកពី ៥-៧ តាមទ្រនុងស្លឹកខាងក្រោមមានបន្លា។ ផ្កា កញ្ចុំផ្កា ចេញពីប្រគាបស្លឹក និងចុងមែក ផ្កាពណ៍ ស ចែកជាប្រាំ។ ផ្លែ រលោងមូល ពេលទុំពណ៍លឿង មានទំហំពី ១០-១៥មម។

ការព្យាបាល៖ ឈឺចង្កេះ ប៉ះទង្គិច រាំងរដូវ ឈឺក្រពះ ឈឺធ្មេញ ក្អក កើតពិស។

កំរិត និងរបៀបប្រើ៖ ពី ១០-១៥ក្រាម​ ដាំផឹកក្នុងមួយថ្ងៃ។

បញ្ជាក់៖ ហាមប្រើស្រ្តីមានផ្ទៃពោះ។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ