រូបមន្តពិសេសជួយកាត់បន្ថយស្នាមអាចម៍រុយ

828

មូលហេតុកើត​អាចម៍រុយ៖ អាចម៍រុយ​កើតឡើង​ដោយមក​ពីស្បែក​មានលក្ខណៈ​ស្ងួតខ្លាំង រហូតងាប់​កោសិកា​ស្បែក ជួនកើត​លើស្បែក​ខ្វះជាតិទឹក។ ស្បែកស្ងួត​បណ្ដាលមក​ពីស្បែកខ្វះ​ជាតិទឹក ទើបបណ្ដាល​ឱ្យកោសិកា​គ្មានសុខភាពល្អ។ នៅពេល​ដែលជាតិ​ទឹកមិនបាន​បំពេញ​នូវការទ្រ ទ្រង់ស្បែក​ឱ្យបាន​គ្រប់គ្រាន់ ធ្វើឱ្យស្បែក​កើតអាចម៍រុយ។

ស្បែកងាប់​កោសិកា​មានន័យថា​ស្បែកមាន​សភាព​ស្ងួតខ្លាំង រហូតដល់​គ្មាន អុកស៊ីសែន​សម្រាប់​ចិញ្ចឹមស្បែក។ ក្នុងដំណាក់​កាលនេះ ស្បែកងាយ​ទទួលរងនូវ​ជម្ងឺគ្រប់​បែបយ៉ាង។ ចំណុចខ្មៅ ឬអាចម៍រុយកើត មានមុនគេ​នៅលើ​ស្បែក ជាបន្ដមក​ទៀតស្បែក​មុខប្រែជា​ស្រអាប់​បន្ដិចម្ដងៗ មានមុនខ្សាច់ ស្នាមជ្រីវជ្រួញ ហើយមាន​របកនៅ​ស្បែក ទៀតផង។

តើមានកត្តាអ្វីខ្លះ ដែលបង្កឲ្យមានអាចម៍រុយ? កត្តាទាំងនោះគឺការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយ ភាពតានតឹង ជាតិកាហ្វេអ៊ីន និងសុរា។


-ការជក់បារី អាហារ (ផ្អែម ចៀន និងអាហារដែលផ្ទុកដោយកាបូអ៊ីដ្រាតច្រើន) ញើស ការទទួលទានដំណេកជាមួយនឹងការលាបម្សៅ ឬក្រេមដែលមិនត្រូវនឹងស្បែកជាដើម។

រូបមន្តពិសេសជួយកាត់បន្ថយស្នាមអាចម៍រុយ

គ្រឿងផ្សំ៖ ផ្លែល្ហុង ក្រូចឆ្មារ​ និងពងមាន់


វិធីធ្វើ៖
-លាយចូលគ្នាលាបមុខទុករយៈពេល 20នាទី
-លាងសម្អាតមុខចេញ។


សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here