រូបមន្តផលិតចំណីពីធម្មជាតិដើម្បីឲ្យមាន់ពងបានច្រើន

2431

* វត្ថុធាតុដើម៖
– ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត ជីត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ ស្លឹកខ្ទឹម ស្លឹកគ្រៃ ចុងអង្ករ កន្ទក់ កំពិស ខ្ចៅខ្យង និងក្បាលត្រីតូចៗ។


*វិធីធ្វើ៖
– យកវត្ថុធាតុដើមពីប្រភេទបន្លែបៃតង (ត្រកួន ស្លឹកអង្គាដី ជីត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ និងស្លឹកខ្ទឹម)យកបរិមាណស្មើរៗគ្នា ដោយគិតជាបរិមាណសរុបប្រហែល ៣០% នៃចំណីសរុប
– ស្លឹកម្រុំ និងស្លឹកកន្ធំថេតចំនួន ១០%
– ចុងអង្ករ កន្ទក់ ជាបរិមាណ ៤០%


– កំពិស ខ្ចៅខ្យង និងក្បាលត្រីតូចៗ ២០%
– យកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត រួចយកទៅលាយច្របល់ចូលគ្នាជាមួយ និងបន្ថែមអំបិល ១ខាំ ដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។


*វិធីប្រើ៖
ត្រូវផ្តល់ចំណី ១ថ្ងៃ ៣ដង គឺពេលព្រឹកចន្លោះពីម៉ោង ៧ ទៅ ៨កន្លះ ពេលថ្ងៃចន្លោះពីម៉ោង ១២ ទៅម៉ោង ១ថ្ងៃត្រង់ និងពេលល្ងាចចន្លោះពីម៉ោង ៣ ទៅម៉ោង ៤ មុនឲ្យចំណីមាន់ ត្រូវធានាថា ស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

អត្ថបទទាក់ទងបន្ថែម៖វិធីផ្សំចំណីធម្មជាតិធ្វើឲ្យមាន់ឆាប់ធំធាត់
☞☞ ដំណឹងល្អសម្រាប់បងប្អូនដែលចិញ្ចឹមមាន់

» វិធីផ្សំចំណីធម្មជាតិធ្វើឲ្យមាន់ឆាប់ធំធាត់

សូមជួយ share ចែករំលែកបន្តដល់កសិករខ្មែរយើងផង!

 

* វត្ថុធាតុដើមរកបានក្នុងស្រុក៖

– កន្ទក់២០%

– ពោត២០%

– ចុងអង្ករ២០%

– ដំឡូងមី២០%

– សណ្តែកសៀង១៥%

– សំបកខ្យង ខ្ចៅ ៥%។

* វិធីធ្វើ៖

– កិនបំបែកធាតុផ្សំ រួចលាយបញ្ចូលគ្នា និងត្រូវលាយប្រេងសណ្តែកខ្លះផង រួចលាយទឹកចូលចំណីនោះល្មមមាន់អាចចឹកស៊ីកើត

– ដាក់ចំណីឲ្យវាស៊ី២ឬ៣ដងក្នុង១ថ្ងៃ​

– អាចលាយបន្លែមួយចំនួនដូចេជាផ្ទី ត្រកូនជាដើម ទឹកប្រទាលកន្ទុយក្រពើស្ងោរជាដើមដើម្បីជំនួយឲ្យមាន់ឆាប់ធំធាត់ ឈ្នះជំងឺ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here