រូបមន្តបុកល្ហុង ស្រួយឆ្ងាញ់!!

268

គ្រឿងផ្សំ៖    -ល្ហុងឈូសជាសសៃៗ  -ប៉េងប៉ោះ   -សណ្ដែកគួរ ( កាត់ប្រហែល 2ថ្នាំងដៃ )   -ក្ដាមប្រៃ ( បកអោយស្អាត )-ទឹកត្រី, ស្ករត្នោត, ប៊ីចេង, ក្រូចឆ្មា  -សណ្ដែកដីលីង   -ខ្ទឹមស, ម្ទេស-ស្លឹកជីនាងវង-បង្គាក្រៀម

វិធីធ្វើ៖

-ដាក់ខ្ទឹមស ម្ទេស ស្ករត្នោត បុកចូលគ្នានៅក្នុងត្បាល់អោយរៀងម៉ត់បន្តិច រួចដាក់ ទឹកត្រី ទឹកក្រូចឆ្មា អំបិល បង្គាក្រៀម សណ្ដែកដី និង ក្ដាមប្រៃ បុកចូលគ្នាអោយចូលជាតិ ( អាចភ្លក់មើលបន្តិច អោយល្មមតាមការចូលចិត្ត )

-បន្ទាប់មកដាក់សណ្ដែកគួរ ប៉េងបោះ ល្ហុង និងជី បុកលុមៗអោយទន់ល្ហុង ទើបដួសដាក់ចានរួចជាការស្រេច ។+ចំណាំ៖តិចនិកងាយៗ ដែលធ្វើឱ្យសរសៃល្ហុងស្រួយឆ្ងាញ់មិនទន់គឺយកល្ហុងដែលកោសរួចហើយនោះ ទៅត្រាំក្នុងទឹកដាក់សំបកក្រូចឆ្មារចូលទៅក្នុងទឹកនោះបើខ្លាចសំបកក្រូចឆ្មារមិនគ្រាន់អាចបន្ថែមទឹកក្រូចឆ្មារចូលទៅថែមទៀតច្របល់ស្រាលៗ ទុកមួយសន្ទុះសឹមស្រង់ល្ហុងចេញ ឱ្យស្រស់ទឹកសឹមយកទៅធ្វើបុកល្ហុងតាមធម្មតានោះអ្នកនឹងបានបុកល្ហុងដែលស្រួយឆ្ងាញ់មិនខាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here