រូបមន្តធ្វើ ជ្រក់ផ្កាខាត់ណា!!

715

រូបមន្តធ្វើ ជ្រក់ផ្កាខាត់ណា !!ឆ្ងាញ់ខ្លាំង

+គ្រឿងផ្សំ៖
-ការ៉ុតពីរមើម, ផ្កាខាត់ណាមួយទង, ម្ទេសទុំមួយចំនួន , ខ្ទឹមក្រហមមួយចំនួន , ខ្ទឹមស បីកំពឹស, ត្រសក់ត្រាំឬត្រសក់ស្រូវខ្ចី មួយផ្លែ -ក្រូចឆ្មារ -ក្រឡ ។

+វិធីធ្វើ៖
– សំអាតផ្កាខាត់ណា ហើយចិតវាជាចំនិតតូចៗ។ សំអាតការ៉ុតហើយចិតជាបន្ទះក្រាស់ៗទទឹងមើម (មុននឹងចិតគឺឆ្លាក់វាអោយចេញជារាងផ្កា) ។ ចិតខ្ទឹមសជាបន្ទះស្តើងៗបណ្តោយមើម។ កាត់ទទឹងខ្ទឹមក្រហមជាពីរកំណាត់ក្នុងមួយមើម។ ចិតត្រសក់ត្រាំឬត្រសក់ស្រូវដូចចិតការ៉ុតដែរ ទុកសំបករបស់វាខ្លះដើម្បីអោយឃើញពណ៍ខៀវស្អាត ឆ្កឹះគ្រាប់វាចេញអោយអស់។– យកអំបិលម៉ត់មួយស្លាបព្រាសម្ល មកក្រឡុកជាមួយបន្លែ៣មុខដែលយើងបានចិតទុកខាងលើចូលគ្នា(ត្រសក់ត្រាំ-ផ្កាខាត់ណា-ការ៉ុត)។ ទុកផ្អាប់ចោល៣០នាទី។យើងចាក់ទឹកដែលជោរចេញពីការផ្អាប់ខាងលើចោលអោយអស់ហើយយកទៅលាងទឹកអោយស្អាត។យកវាទៅសម្រស់អោយស្ងួតទឹកឬដាក់ហាលដោយកញ្ច្រែងក្នុងម្លប់ចំនួន២០នាទី។ បន្ទាប់ចាក់បន្លែខាងលើចូលទៅក្នុងដបកែវថ្លាដែលលាងទុកជាមុនអៅយបានស្អាត។ ការដាក់បន្លែក្នុងកែវត្រូវចេះរៀបវាអោយបានស្អាត ដោយដាក់ការ៉ុតនៅខាងក្រៅហើយត្រសក់នឹងផ្កាស្ពៃនៅខាងក្នុងឆ្លាស់គ្នាជាមួយម្ទេស ខ្ទឹមក្រហម ខ្ទឹមស ដើម្បីមើលពីកែវឃើញសោភ័ណភាពស្អាតគួរអោយចង់ញ៉ាំ។– លាយទឹក : ប្រើស្កសមួយកាតូច។ ទឹកខ្មេះ(៥%)២កាតូចនិងទឹក២កាតូចឬក្រូចឆ្មា ។ កូរល្បាយនេះចូលគ្នាអោយបានសព្វលុះត្រាតែស្ករលាយអស់ បន្ទាប់មកចាក់ល្បាយទឹកស្កចូលក្នុងកែវអោយបានលិចបន្លែក្នុងកែវ។ បិទគំរបកែវអោយជិតល្អ ទុករយៈពេល២យប់២ថ្ងៃ គឺញ៉ាំបាន។ អ្នកខ្លះទុក៣យប់ដើម្បីអោយបាត់ខ្លិនឈួលរបស់បន្លែ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here