រូបមន្តធ្វើពងមាន់អាំងផ្សំគ្រឿងពិសេស! (មានវីដេអូ)

889

គ្រឿងផ្សំ៖

-ពងមាន់ ៨គ្រាប់

-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ

-ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ

-អំបិល ១ចុងស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១.យកពងមាន់ចោះរុនតូចល្មម រួចចាក់ចេញដាក់ចាន ទុកសំបកមួយឡែក

 

២.យកពងមាន់ចាក់ច្រោះ ដើម្បីកុំឲ្យដុំៗ រួចដាក់គ្រឿងចូល ទឹកស៊ីអ៊ីវ ម្រេចម៉ត់ និងអំបិល ច្របល់ចូលគ្នាឲ្យសព្វ

 

៣.យកសំបកពងមាន់ មកចាក់គ្រឿងដែលលាយហើយចូល រួចយកដាក់ចំហុយ ឆ្អិនហើយយកទៅដាក់អាំង ជាការស្រេច។

 

វីដេអូវិធីធ្វើ​៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here