រូបមន្តធ្វើប្រហុកអាំង!

155

+គ្រឿងផ្សំ៖-ប្រហុក ១០០ក្រាម -ក្រសាំង ៥ផ្លែទៅ ៧ផ្លែ -សាច់ជ្រូកបីជាន់ ៤០០ក្រាម -ស្លឹករមៀតឬ ស្លឹកចេក
-ខ្ទឹមស ខ្ទឹមក្រហមគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេស -ស្ករស អំបិល ម្សៅស៊ុប -បន្លែ ត្រសក់ ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង សណ្តែកកួរ និង បន្លែមានជាច្រើនមុនទៀតអាចច្រលក់បានតាមចំណូលចិត្ត ។+វិធីធ្វើ ៖-ដំបូងត្រូវយកត្រីប្រហុកទៅលាងទឹកឲ្យស្អាត រួចសឹមយកមកចិញ្រ្ចាំឲ្យម៉ដ្ធល្អ។-សាច់ជ្រូកបីជាន់ត្រូវចិញ្រ្ចាំមុននឹងបន្ថែមក្រសាំង ខ្ទឹមស ខ្ទឹមក្រហម ចិញ្រ្ចាំចូលគ្នា ។ ចំពោះស្លឹកគ្រៃនិងស្លឹកក្រូចសើចត្រូវបុកវាក្នុងត្បាល់ឲ្យម៉ដ្ធសិន សឹមយកមកចិញ្រ្ចាំជាមួយប្រហុក និងសាច់ជ្រូកបីជាន់ដោយបន្ថែមម្ទេស ស្ករស អំបិល និងម្សៅស៊ុប។-ប្រហុកដែលចិញ្រ្ចាំរូចត្រូវខ្ចប់ស្លឹករមៀត ហើយរុំស្លឹកចេកមួយជាន់ទៀតដើមី្បឲ្យវាមានក្លិនឈ្ងុយមុននឹងយកទៅដុតរយៈពេលប្រមាណ២០នាទីដោយប្រើកម្តៅភ្លើងងំតិចៗ។
-រៀបប្រហុកអាំងរូចរៀបដាក់ចានជាមួយបន្លែអន្លក់ត្រសក់ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង និងសណ្តែតកួរ ឬបន្លែដទៃទៀតជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here