រូបមន្តធ្វើប្រហិតសាច់ជ្រូក

794

គ្រឿងផ្សំ៖ សាច់ជ្រូក ១គីឡូក្រាម, ម្សៅពោត ឬម្សៅឆា ១ស្លាបព្រាបាយ, ម្សៅដុតនំ (Baking powder) កន្លះស្លាបព្រាបាយ, ទឹកត្រជាក់ កន្លះកូនចាន, ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.កាត់សាច់ជ្រូកជាដុំៗតូចល្មម រួចយកទៅកិនឲ្យសាច់ម៉ត់ល្អ

២.លាយទឹកត្រជាក់ ទឹកស៊ីអ៊ីវ អំបិល ម្រេចម៉ត់ ស្ករស ម្សៅពោត ឬម្សៅឆា និងម្សៅដុតនំចូលគ្នា កូរឲ្យសព្វល្អ

៣.បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់ កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ ប្រហែល ១៥នាទី រួចដួសដាក់ចានគ្របទុកចោលដាក់ក្នុងទូរទឹកកកប្រហែល ៤៥នាទី

៤.ដាក់ឆ្នាំងដាំទឹកក្តៅ រួចបិទភ្លើង (កុំឲ្យទឹកពុះ ព្រោះពេលដាក់ប្រហិតស្ងោរចូលនឹងបែកសាច់) ហើយមូលសាច់ជាដុំៗ ដាក់ចូលឆ្នាំងប្រហែល ១៥នាទី ទុកឲ្យប្រហិតអណ្តែតឡើង

៥.បន្ទាប់មកស្រង់ដាក់ត្រាំទឹកកកប្រហែល ៣-៥នាទី រួចស្រង់ចេញជាការស្រេច។ អាចយកដាក់ទុកក្នុងទូរទឹកកកបាន ប្រហិតយកទៅចៀនហូបធម្មតា ៕

*នេះជារូបតំណាងម្សៅដុតនំ (Baking powder) មានច្រើនប្រភេទ អាចរកទិញតាមផ្សារបាន៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here