រូបមន្តធ្វើនំអំបែង

1649

១- របៀបធ្វើម្សៅសម្រាប់នំអំបែងផ្អែម ៖

កិនម្សៅអង្ករខ្សាយ១កំប៉ុង លាយ ខ្ទិះដូង១កំប៉ុង កាកដូងកន្លះកំប៉ុង អង្ករដំណើប១ក្តាប់ ឬ បាយកក១វែកធំ ស្ករ៣ស្លាបព្រាបាយ អំបិលកន្លះស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់១ក្តាប់ លាយជាមួយទឹក សមទឹកសមគោកសមកាក មុននឹងយកចាក់។

២- របៀបធ្វើម្សៅសម្រាប់នំអំបែងប្រៃ ៖

កិនម្សៅអង្ករខ្សាយ១កំប៉ុង ពងមាន់៣ ខ្ទិះដូង១កំប៉ុង ទឹក២កំប៉ុង អំបិលកន្លះស្លាបព្រាកាហ្វេ ស្លឹកខ្ទឹម១ក្តាប់។ ជួនគេដាក់រមៀតកិនជាមួយម្សៅ ដើម្បីអោយមានចេញពណ៌លឿង នៅពេលចាក់ ជួនកាល គេមិនដាក់ដែរ គឺទៅតាមចំណូលចិត្តរបស់ អ្នកបរិភោគ។ ម៉្យាងទៀត នៅពេលគេចាក់ គេច្រើនដាក់ស្នូល ជាសាច់ជ្រូកចិញ្រ្ចាំលីងសម្ងួត ជាសណ្តែកបាយចំហុយ ជាសាច់បង្គាលីង លាយនឹងសរសៃដូងលីង ឬ សណ្តែកបណ្តុះ ជាដើម។

៣- បន្លែផ្សំ៖

សាលាដ ត្រសក់ ជីរគ្រប់មុខ ស្លឹកជីរភ្លូ ត្រួយកន្ទួត ត្រួយម្កាក់ ផ្កាកំប៉ោក ជាដើម។

៤- ទឹកត្រីជូរអែម ៖

ក. របៀបធ្វើ ៖

ខ. បើចង់ឆ្ងាញ់ សូមចំអិនខ្ទិះដើម លាយនឹងស្លឹកខ្ទឹម ហើយច្រូចចូលក្នុងទឹកត្រី មុនជ្រលក់នំទទួលទាន។

៥- ប្រវត្តិនំអំបែង ៖

ក. បែបបវេណី៖ ខ្មែរយើងមានប្រពៃណីធ្វើនំ ដោយយកអង្ករនិងខ្ទិះដូង ជាគោល ដូចជា នំគ្រក់ នំអំបែង នំអាកោ នំអន្សម នំគម នំចាំង នំបត់ នំចេកបុក ជាដើម។ នៅក្នុងនោះ នំអំបែង ជានំដែលមានប្រជាប្រិយភាពល្បីល្បាញ់ ក្នុងសង្គមខ្មែរ មិនចាញ់ នំគ្រក់ឡើយ។ ឯរបៀបផ្សំម្សៅសម្រាប់ធ្វើនំអំបែង ក៏គឺដូចគ្នានឹងធ្វើនំគ្រក់សុទ្ធសាធតែម្តង គ្រាន់តែគេចាក់នំនឹងខ្ទះ ជាបន្ទះធំៗ មិនចាក់ក្នុងរន្ធអំបែងតួចៗ ដូចជានំគ្រក់ ហើយ គេច្រើនធ្វើរបៀបនេះ នៅពេលណា គេរកអំបែងសម្រាប់ចាក់នំគ្រក់មិនបាន។ អ្នកស្គាល់នំគ្រក់ រមែងស្គាល់នំអំបែង អ្នកបានជួបនំអំបែង ច្រើនប្រឡែងមាត់ មិនរំលងឡើយ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here