រូបមន្តធ្វើទឹកសណ្តែកខៀវ! (មានវីដេអូ)

2014

គ្រឿងផ្សំ៖

-ទឹក ១លីត្រ

-សណ្តែកខៀវ ៣០០ក្រាម

-ទឹក ៣០០មីលីលីត្រ

-ស្លឹកតើយ ១០សន្លឹក

-ស្ករស ២០០ក្រាម

-ទឹកដោះគោស្រស់ ៣០០មីលីលីត្រ

វិធីធ្វើ​៖

១.យកស្លឹកតើយលាងឲ្យស្អាត រួចកាត់ខ្លីដាក់កិនជាមួយទឹក ៣០០មីលីលីត្រ កិនឲ្យសព្វល្អ រួចច្រោះកុំឲ្យដោយកាក

 

២.យកសណ្តែកដាក់តាំ្រទឹក ទុកចោលរយៈពេល ៤ម៉ោង រួចស្រង់យកទៅដាក់កិនជាមួយទឹក ១លីត្រ កិនចូលគ្នាឲ្យសព្វល្អ ហើយច្រោះកុំឲ្យដោយកាក

 

៣.យកទៅចាក់ចូលឆ្នាំង ដាំឲ្យពុះ រួចដាក់ស្ករស ចូលកូរឲ្យសព្វ ហើយចាក់ទឹកស្លឹកតើយចូល កូរចូលគ្នា រួចដាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នាទុកមួយរំពុះ ហើយជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here