រូបមន្តធ្វើទឹកត្រីស្ករកាពិ ឆ្ងាញ់អស់ទាស់!

1198

គ្រឿងផ្សំ៖ កាពិ ១ស្លាបព្រាបាយ, ទឹក ១០០មីលីលីត្រ, ស្ករត្នោត ៥០០ក្រាម, ទឹកត្រី ៤ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ខ្ទឹមក្រហម ហាន់ស្តើងៗ កន្លះកូនចាន, ម្ទេសហាន់តូចៗ (តាមចំណងចំណូលចិត្ត), បង្គាក្រៀម បុកឲ្យម៉ត់ល្មម កន្លះកូនចាន, បង្គាក្រៀម កន្លះកូនចាន, ម្ទេសហុយ ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ដាក់ខ្ទះឲ្យក្តៅ​ រួចដាក់ទឹក និងស្ករត្នោតចូលកូរឲ្យរលាយ

២.ដាក់ទឹកត្រី និងកាពិចូល កូរចូលគ្នាឲ្យសព្វ រួច ដាក់អំបិលចូល កូរឲ្យសព្វទុកឲ្យពុះ

៣.ដាក់ខ្ទឹមក្រហម ម្ទេសហុយ ម្ទេសហាន់ បង្គាបុក និងបង្គាក្រៀមចូល កូរចូលគ្នាឲ្យសព្វ រួចដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here