រូបមន្តធ្វើជ្រក់ឆៃប៉ូវពិសេស

320

គ្រឿងផ្សំ៖ ឆៃប៉ូវប្រៃ ៥០០ក្រាម, ខ្ទឹមក្រហម ខ្ទឹមស មួយមុខ ១០០ក្រាម ហាន់តូចៗ, ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត), ស្ករស ១៥០ក្រាម, ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ឆៃប៉ូវលាងទឹកអោយស្អាត ហាន់ជាសរសៃតូចៗល្មម រួចដាក់ត្រាំទឹកប្រហែល ១ម៉ោងហើយស្រង់ចេញទុកអោយស្ងួតទឹក

២.យកឆៃប៉ូវលាយជាមួយខ្ទឹមក្រហម ខ្ទឹមស ម្ទេស ទឹកក្រូចឆ្មារ និងស្ករស  ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិល្មមតាមចំណង់ចំណូលចិត្ត ជាការស្រេច។

*ទុកក្នុងទូរទឹកកកហូបបានយូរ ហើយស្រួយឆ្ងាញ់។ បើប្រើឆៃប៉ូវផ្អែម បន្ថយស្ករស និងដាក់ទឹកត្រីបន្តិច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here